ម្នាល​ភិក្ខុ​ ​ឮ​ថា​អ្នកឯង​បាន​បបួល​គេ​ឲ្យ​ធ្វើ​បាណាតិបាត​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​បាប​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ ​អ្នកឯង​មិន​សមនឹង​បបួល​គេ​ឲ្យ​ធ្វើ​បាណាតិបាត​ទេ​ ​នែ​មោឃបុរស​ ​ក្រែង​អំពើ​បាណាតិបាត​ ​តថាគត​ ​បាន​តិះដៀល​ហើយ​ ​ដោយ​អនេកបរិយាយ​ ​តថាគត​សរសើរ​តែ​ការ​វៀរចាក​ ​អំពើ​បាណាតិបាត​ ​ដូច្នោះ​ទេ​ឬ​ ​នែ​មោឃបុរស​ ​អំពើ​នេះ​ ​នឹង​បាន​ដឹកនាំ​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យបាន​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​រួចហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​បបួល​គេ​ក្នុង​បាណាតិបាត​ទេ​ ​ភិក្ខុ​ណាប​បួល​ ​ត្រូវឲ្យ​វិនយ​ធរ​ធ្វើតាម​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ស្បែក​គោ​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ស្បែក​សត្វ​ណាមួយ​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​មាន​គ្រែ​ ​និង​តាំង​ ​ដែល​ពួក​មនុស្ស​បាន​ដាស​ដោយ​ស្បែក​ ​បាន​រួតរឹត​ដោយ​ស្បែក​។​ ​ភិក្ខុ​ទាំងឡាយ​រង្កៀស​ ​មិន​ហ៊ាន​អង្គុយ​លើ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​អង្គុយ​លើ​ទីសេនាសនៈ​ ​ដែល​ជា​គិហិ​វិ​ក័​ត​ ​(​របស់​ដែល
ថយ | ទំព័រទី ២០២ | បន្ទាប់