អាពាធ​នោះ​ ​បាន​ជា​ភិក្ខុ​ទាំ​ងនោះស្គំាង​ស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​ក៏​មានព្រះហឫទ័យ​ត្រិះរិះ​ដូច្នេះ​ថា​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​កើត​អាពាធ​ ​(​ប្រមាត់​)​ ​ក្នុង​សរទកាល​ ​បបរ​ដែល​ហុត​ទៅ​ ​ក៏​ចង្អោរ​ចេញ​មកវិញ​ ​បាយ​ដែល​ឆាន់​ទៅ​ ​ក៏​ចង្អោរ​ចេញ​មកវិញ​ ​ព្រោះ​អាពាធ​នោះ​ហើយ​ ​បាន​ជា​ភិក្ខុ​ទាំងនោះ​ ​ទៅជា​ស្គាំងស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​(​ឥឡូវ​)​ ​វត្ថុ​ដែល​ជា​ភេសជ្ជៈ​ក៏​មាន​ ​វត្ថុ​ដែលគេ​សន្មត​ថា​ជា​ភេសជ្ជៈ​ក៏​មាន​ ​វត្ថុ​ដែល​ផ្សាយ​ទៅ​សម្រាប់​ជា​អាហារ​របស់​មនុស្សលោក​ ​ក៏​មាន​ ​វត្ថុ​ដែល​ជា​អាហារ​មិនបាន​គ្រោតគ្រាត​ ​ក៏​មាន​ ​តើ​គួរ​តថាគត​អនុញ្ញាត​វត្ថុ​ដូចម្តេច​ ​ទើបសម​គួរ​ជា​ភេសជ្ជៈ​ដល់​ភិក្ខុ​ទាំងឡាយ​ហ្ន៎​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រិះរិះ​ដូច្នេះ​ថា​ ​ភេសជ្ជៈ​ទាំង៥នេះ​គឺ​ ​ទឹកដោះ​រាវ១​ ​ទឹកដោះខាប់១​ ​ប្រេង១​ ​ទឹកឃ្មុំ១​ ​ស្ករអំពៅ១​ ​វត្ថុ​ទាំងនេះ​ ​ជា​ភេសជ្ជៈ​ផង​ ​ដែលគេ​សន្មត​ថា​ជា​ភេសជ្ជៈ​ផង​ ​ផ្សាយ​ទៅ​សម្រាប់​ជា​អាហារ​របស់​មនុស្សលោក​ផង​ ​ជា​អាហារ​មិនបាន​គ្រោតគ្រាត​ផង​ ​បើ​ដូច្នោះ​ ​មានតែ​តថាគត​អនុញ្ញាត​ភេសជ្ជៈ​ទាំង៥នេះ​ដល់​ពួក​ភិក្ខុ​ ​ដើម្បី​
ថយ | ទំព័រទី ២២២ | បន្ទាប់