ទាំងឡាយ​ខ្លះ​ ​ក្នុង​ផ្តិល​ទាំងឡាយ​ខ្លះ​ ​(​ថ្នាំ​បន្តក់​ទាំងឡាយ​នោះ​)​ ​ច្រឡូកច្រឡំ​ទៅ​ដោយ​កំទេច​ស្មៅ​ទាំងឡាយ​ខ្លះ​ ​ដោយ​អាចម៍ដី​ទាំងឡាយ​ខ្លះ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ក្លាក់​ ​សម្រាប់​ដាក់ថ្នាំ​បន្តក់​ភ្នែក​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ប្រើប្រាស់​ក្លាក់​សម្រាប់​ដាក់ថ្នាំ​បន្តក់​ភ្នែក​ខ្ពស់​ ​និង​ទាប​ ​(​គឺ​មាន​ល្អ​ ​មាន​អាក្រក់​)​ ​គឺ​ក្លាក់​ធ្វើ​ដោយ​មាស​ ​និង​ក្លាក់​ធ្វើ​ដោយ​ប្រាក់​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូចជា​ពួក​គ្រហស្ថ​ ​ដែល​បរិភោគ​កាមគុណ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ក្លាក់​ ​សម្រាប់​ដាក់ថ្នាំ​បន្តក់​ភ្នែក​ខ្ពស់​ ​និង​ទាប​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ក្លាក់​ធ្វើ​ដោយ​ឆ្អឹង​(​១​)​ ​ធ្វើ​ដោយ​ភ្លុក​ ​ធ្វើ​ដោយ​ស្នែង​ ​ធ្វើ​ដោយ​ដើម​បបុស​ ​ធ្វើ​ដោយ​ដើម​ឫស្សី​ ​ធ្វើ​ដោយ​ឈើ​ ​ធ្វើ​ដោយ​ជ័រឈើ​ ​ធ្វើ​ដោយ​ផ្លែឈើ​ ​ធ្វើ​ដោយ​លោហធាតុ​(​២​)​ ​ធ្វើ​ដោយគូ​ថ​សង្ខ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​មិនបាន​បិទ​ក្លាក់​សម្រាប់​ដាក់ថ្នាំ​
​(​១​)​ ​វៀរលែងតែ​ឆ្អឹង​មនុស្ស​ចេញ​ ​ក្រៅពីនោះ​ ​ទោះ​ឆ្អឹង​អ្វី​ៗ​ក៏​គួរ​ទាំងអស់​។​ ​(​២​)​ ​គឺ​ក្លាក់​ដែល​ធ្វើ​ពី​ជាតិ​ស្ពាន់​ ​ទង់ដែង​ ​ដែក​ ​សំណភក់​ ​សំណប៉ាហាំង​។​
ថយ | ទំព័រទី ២៣៤ | បន្ទាប់