ឯ​ខ្សៀ​រ​ ​និង​គម្រប​ក៏​ទង្គិច​គ្នា​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​ថង់​ជាគូ​។​ ​ខ្សែ​យោគ​របស់​ថង់​ ​ក៏​មិនទាន់​មាននៅ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​នូវ​ខ្សែ​យោគ​ ​និង​ខ្សែ​សម្រាប់​ចង​។​
 [​៨៧​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​មាន​អាពាធ​ ​កើត​អំ​ពី​ខ្សល់​។​ ​ពេទ្យ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ត្រូវ​ស្ល​ប្រេង​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ស្ល​ប្រេង​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​លាយ​ទឹកស្រវឹង​ក្នុង​ប្រេង​ដែល​ស្ល​នោះ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​លាយ​ទឹកស្រវឹង​ក្នុង​ប្រេង​ដែល​ស្ល​បាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ស្ល​ប្រេង​ ​លាយ​ទឹកស្រវឹង​ច្រើនពេក​ ​ដល់​នាំគ្នា​ផឹក​ប្រេង​នោះ​ទៅ​ ​ក៏​ស្រវឹង​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ផឹក​ប្រេង​ដែលគេ​លាយ​ទឹកស្រវឹង​ច្រើនពេក​ទេ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់