ចេញទៅ​។​ ​ក្រោយពី​នោះ​មក​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​បាន​ប្រើ​បម្រើ​ឲ្យ​ទៅកាន់​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​មាន​សេចក្តី​ប្រាថ្នា​នឹង​ប្រគេន​នូវ​អារាមិកជន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តើ​ខ្ញុំ​ព្រះអង្គ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ភិក្ខុ​ទទួល​)​ ​អារាមិកជន​។​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​ចូល​ទៅកាន់​លំនៅ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ជា​គំរប់​ពីរ​ដង​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ហើយ​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ទ្រង់​មាន​ព្រះ​ឱង្ការ​ដូច្នេះ​ ​នឹង​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​បាន​អនុញ្ញាត​អារាមិកជន​ហើយ​ឬ​។​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ឆ្លើយ​ថា​ ​ថ្វាយព្រះពរ​ ​មហារាជ​។​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​មាន​ព្រះ​ឱង្ការ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ខ្ញុំ​ព្រះករុណា​នឹង​ប្រគេន​អារាមិកជន​ដល់​លោកម្ចាស់​។​ ​គ្រានោះ​ឯង​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទទួល​ថា​ ​នឹង​ប្រគេន​អារាមិកជន​ដល់​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ហើយក៏​ទ្រង់​ភ្លេច​ទៅ​ ​លុះយូរមក​ ​ទើបបាន​ទ្រង់​រឭក​ឃើញ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់