មិន​សួរ​ក៏​មាន​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​កាលគួរ​ហើយ​សួរ​ក៏​មាន​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​កាលគួរ​ហើយ​ ​មិន​សួរ​ក៏​មាន​ ​ឯ​ព្រះ​តថាគត​ទាំងឡាយ​ ​ព្រះអង្គ​តែង​សួរ​តែ​ការ​ណា​ដែល​ប្រកបដោយ​ប្រយោជន៍​ ​ការដែល​មិន​ប្រកបដោយ​ប្រយោជន៍​ ​ព្រះអង្គ​មិន​សួរ​ឡើយ​ ​ព្រោះ​ព្រះ​តថាគត​ទាំងឡាយ​ ​ទ្រង់​បាន​ផ្តាច់​បង់​នូវ​កម្ម​មិន​ប្រកបដោយ​ប្រយោជន៍​ទាំងឡាយ​ ​ដោយ​អរិយមគ្គ​ជ្រះស្រឡះ​ហើយ​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​ ​រមែង​ទ្រង់​សួរ​ពួក​ភិក្ខុ​ដោយ​អាការ​ពីរ​យ៉ាង​ ​គឺ​សួរ​ដើម្បី​សំដែងធម៌​ម្យ៉ាង​ ​ដើម្បីនឹង​បញ្ញត្ត​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ​ម្យ៉ាង​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ហើយ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​អានន្ទ​ ​បបរ​នេះ​បាន​មក​ពីណា​។​ ​ទើប​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​អានន្ទ​ ​កម្ម​ដែល​អ្នកធ្វើ​នេះ​ ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ ​មិនជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​គួរ​ធ្វើ​ទេ​ ​ម្នាល​អានន្ទ​ ​អ្នកឯង​មិនសមបើ​នឹង​ត្រិះរិះ​ដើម្បី​សេចក្តី​ប្រាថ្នា​ច្រើន​មាន​សភាព​យ៉ាងនេះ​ទេ​ ​ម្នាល​អានន្ទ​ ​អាមិសៈ​ណា​ ​ដែល​ភិក្ខុ​ទុក​ខាងក្នុង​(​អកប្បិយ​កុដិ​)​ ​អាមិសៈ​នោះ​ ​ក៏​ទៅជា​អកប្បិយៈ​ ​(​មិន​គួរ​)​ ​ដែរ​ ​អាមិសៈ​ណា​ដែល​ភិក្ខុ​ចំអិន​ខាងក្នុង​អកប្បិយ​កុដិ​ ​អាមិសៈ​នោះ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់