ម្នាល​ភិក្ខុ​ ​អ្នក​បាន​ឆាន់​ហើយ​ឬនៅ​។​ ​ភិក្ខុ​នោះ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​បាន​ឆាន់​ហើយ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​(​មុន​ដែល​នឹង​ឆាន់​)​ ​អ្នក​បាន​ពិចារណា​ដែរ​ឬទេ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ពិចារណា​ទេ​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​នែ​មោឃបុរស​ ​អ្នកឯង​ ​មិនសមបើ​នឹង​មិន​ពិចារណា​ ​ហើយ​ហ៊ាន​ឆាន់​សាច់​ ​(​ដូច្នេះ​)​ ​សោះ​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​ឆាន់​សាច់មនុស្ស​ពិតហើយ​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ទ្រង់​តិះដៀល​រួចហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ ​ដែល​មាន​សទ្ធា​ ​មាន​សេចក្តី​ជ្រះថ្លា​ ​មនុស្ស​ទាំងនោះ​ ​សូម្បីតែ​សាច់​របស់​ខ្លួនឯង​ ​ក៏​គង់​លះ​ប្រគេន​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​សាច់មនុស្ស​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ម្យ៉ាងទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិនបាន​ពិចារណា​ជាមុន​ហើយ​ ​មិន​ត្រូវ​ឆាន់​សាច់​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១០៨​]​ ​សម័យ​នោះ​ឯង​ ​មាន​ដំរី​របស់​ស្តេច​ស្លាប់​ជាច្រើន​។​ ​ចួនជា​វេលា​ស្រុក​អត់បាយ​ ​មនុស្ស​ទាំងឡាយ​ ​នាំគ្នា​ស៊ីសាច់​ដំរី​ ​ក៏បាន​ប្រគេន​សាច់​ដំរី​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​ត្រាច់​ទៅ​បិណ្ឌបាត​។​ ​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់