នូវ​វត្ថុ​នោះ​ ​(​យ៉ាងនេះ​)​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះករុណា​ទៅ​មើល​រោង​ភត្ត​ ​មិនបាន​ឃើញ​វត្ថុ​ពីរ​យ៉ាង​ ​គឺ​បបរ​និង​នំ​មាន​រសផ្អែម​ឡើយ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​បើ​ខ្ញុំករុណា​តាក់តែង​បបរ​ ​និង​នំ​មាន​រសផ្អែម​មក​ថ្វាយ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ទទួល​របស់ខ្ញុំ​ករុណា​ដែរ​ឬ​។​ ​ព្រះ​អានន្ទ​ប្រាប់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​ចាំ​អាត្មា​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សិន​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​ឲ្យ​ព្រាហ្មណ៍​នោះ​តាក់តែង​ចុះ​។​ ​ទើប​ព្រះ​អានន្ទ​ទៅ​ប្រាប់​ពា្រហ្មណ៍​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​តាក់តែង​ចុះ​។​ ​លុះ​រាត្រី​នោះ​កន្លងទៅ​ហើយ​ ​ឯ​ព្រាហ្មណ៍​នោះ​តាក់តែង​បបរ​ ​និង​នំ​មាន​រសផ្អែម​ជាច្រើន​ ​ក៏បាន​បង្អោន​ថ្វាយ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ទូល​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ទទួល​បបរ​ ​និង​នំ​មាន​រសផ្អែម​របស់ខ្ញុំ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ប្រគេន​ដល់​ភិក្ខុ​ទាំងឡាយ​ចុះ​។​ ​ពួក​ភិក្ខុ​រង្កៀស​ ​មិន​ហ៊ាន​ទទួល​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ទទួល​ចុះ​ ​ចូរ​ឆាន់​ចុះ​។​
ថយ | ទំព័រទី ២៨៦ | បន្ទាប់