បបរ​នោះ​តែង​កំចាត់​បង់​សេចក្តី​ឃ្លាន១​ ​សេចក្តី​ស្រេក១​ ​និង​ញុំាង​ខ្យល់​ ​(​ឲ្យបាន​ដើរ​ស្រួល​)​១​ ​ញុំាង​សរសៃ​ឲ្យ​ស្អាត១​ ​ញុំាង​ភត្ត​ឲ្យ​រលួយ១​។​ ​នេះ​ជា​ភេសជ្ជៈ​ ​ដែល​ព្រះ​សុគត​ទ្រង់​សរសើរ​ហើយ​។​ ​ព្រោះហេតុនោះ​ ​អ្នកមាន​សេចក្តី​ត្រូវការ​ ​ចង់បាន​សេចក្តី​សុខ​ជា​របស់​មនុស្ស​ក្តី​ ​ប្រាថ្នា​សេចក្តី​សុខ​ជា​របស់​ទិព្វ​ក្តី​ ​ចង់បាន​សេចក្តីល្អ​រុងរឿង​ក្នុង​មនុស្ស​ក្តី​ ​គួរឲ្យ​បបរ​ជានិច្ច​ចុះ​។​
 ​[​១១១​]​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុមោទនា​ចំពោះ​ព្រាហ្មណ៍​នោះ​ដោយ​គាថា​ទាំងនេះ​ហើយ​ ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​យ៉ាង​ចេញទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ភិក្ខុ​ឆាន់​)​ ​បបរ​ ​និង​នំ​មាន​រសផ្អែម​បាន​។​
 ​[​១១២​]​ ​ពួក​មនុស្ស​បានឮ​ដំណឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​បបរ​ ​និង​នំ​មាន​រសផ្អែម​ដល់​ភិក្ខុ​ទាំងឡាយ​ ​(​ដូច្នោះ​)​ ​ហើយ​។​ ​មនុស្ស​ទាំងនោះ​ ​ក៏​នាំគ្នា​តាក់តែង​បបរ​ភោជ្ជ​(​១​)​ ​និង​នំ​មាន​រសផ្អែម​ ​ពី​ព្រឹកព្រហាម​ ​(​មក​ប្រគេន​ភិក្ខុ​ទាំងឡាយ​)​។​ ​ពួក​ភិក្ខុ​បាន​ឆាន់​បបរ​ភោជ្ជ​
​(​១​)​ ​បបរ​ដែលគេ​ធ្វើអំពី​ភោជន​ទាំង៥​ ​គឺ​បាយ១​ ​នំ​ស្រស់១​ ​នំ​ក្រៀម១​ ​ត្រី១​ ​សាច់១​ ​ដែល​នាំឲ្យកើត​បវារណា​ ​តាម​សិក្ខាបទ​ទី៥​ ​នៃ​ភោជន​វគ្គ​។​
ថយ | ទំព័រទី ២៨៨ | បន្ទាប់