ឲ្យ​ ​(​ភត្ត​)​ ​តែ​បន្តិច​ចុះ​ ​ម្នាល​អាវុសោ​ ​អ្នក​ចូរ​ឲ្យតែ​បន្តិច​បាន​ហើយ​។​ ​មហាមាត្យ​និយាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ទាំងឡាយ​ ​កុំ​ទទួល​ភត្ត​បន្តិចបន្តួច​ ​ដោយ​គិតថា​ ​មហាមាត្យ​នេះ​ ​មាន​សេចក្តី​ជ្រះថ្លា​ថ្មី​ ​ខាទនីយ​ភោជ​នីយៈ​ ​ខ្ញុំ​បាន​ចាត់ចែង​ទុក​ហើយ​ជាច្រើន​ ​ទាំង​ចង្ហាន់​សាច់១២៥០សម្រាប់​ផង​ ​ខ្ញុំ​នឹង​ប្រគេន​ចង្ហាន់​សាច់​មួ​យស​ម្រាប់​ៗ​ ​ដល់​ភិក្ខុ​មួយ​រូប​ៗ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ទាំងឡាយ​ ​ទទួល​ ​ដរាបដល់​ឆ្អែត​។​ ​ពួក​ភិក្ខុ​និយាយ​តប​ថា​ ​ម្នាល​អាវុសោ​ ​យើង​ទាំងឡាយ​ ​ទទួល​ភត្ត​បន្តិច​ៗ​ ​ព្រោះ​ហេតុ​ប៉ុណ្ណេះ​ ​ក៏ទេ​ ​យើង​ទាំងឡាយ​ ​ឆាន់​បបរ​ភោជ្ជ​ ​និង​នំ​មាន​រសផ្អែម​ ​ឆ្អែត​អំពី​ព្រឹក​រួចហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​យើង​ទទួល​ភត្ត​តែ​បន្តិច​ៗ​។​ ​លំដាប់នោះ​ ​មហាមាត្យ​ ​អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ខ្ញុំ​បាន​និមន្ត​លោកម្ចាស់​ទាំងឡាយ​រួចហើយ​ ​មិនសមបើ​នឹង​ទៅ​ឆាន់​បបរ​ភោជ្ជ​របស់​ជន​ឯទៀត​សោះ​ ​(​លោកម្ចាស់​ខ្លាចក្រែង​)​ ​ខ្ញុំ​មិន​អាច​នឹង​ប្រគេន​ឲ្យ​ឆាន់​ឆ្អែត​បាន​ឬ​។​ ​មហាមាត្យ​នោះ​ ​មាន​សេចក្តី​ក្រោធ​ ​តូចចិត្ត​ ​ប្រាថ្នា​នឹង​ចោទ​ ​កាល​ដាក់បាត្រ​ភិក្ខុ​ទាំងឡាយ​ពេញ​ហើយ​ ​ក៏​ដើរទៅ​និយាយ​ថា​ ​ពួក​លោក​ណា​ចង់​ឆាន់​ក្តី​ ​នាំ​យក​ទៅ​ក្តី​ ​(​ក៏​តាមចិត្តចុះ​)​។​ ​លំដាប់នោះ​ ​មហាមាត្យ​ ​អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី​នោះ​ ​បាន​អង្គាស​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយ​ខាទនីយ​
ថយ | ទំព័រទី ២៩០ | បន្ទាប់