យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គួរនា​ដូចជា​មនុស្ស​ចាប់​របស់​ដែលគេ​ផ្កាប់​ចុះ​ ​ឲ្យ​ផ្ងារ​ឡើង​ ​ពុំ​នោះ​ ​ដូចជា​មនុស្ស​បើ​បង្ហាញ​របស់​ដែលគេ​លាក់បាំង​ទុក​ ​ពុំ​នោះ​សោត​ ​ដូចជា​មនុស្ស​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេង​ ​ឬក៏​ដូចជា​មនុស្ស​កាន់​ប្រទីប​ ​ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​ឲ្យ​មនុស្ស​ដែល​មាន​ភ្នែកភ្លឺ​ ​មើលឃើញ​នូវ​រូប​ទាំងឡាយ​ ​យ៉ាងណាមិញ​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ប្រកាស​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ថា​ជាទី​ពឹង​ ​ទី​រលឹក​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ចាំទុក​នូវ​ខ្ញុំ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​ ​(​នូវ​ព្រះរតនត្រ័យ​)​ ​ថា​ជាទី​ពឹង​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​។​
 [​១១៤​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ទៅកាន់​ចារិក​ ​តាមលំដាប់​ ​បាន​ដល់ទៅ​ក្រុង​រាជគ្រឹះ​នោះ​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​វត្ត​វេឡុ​វន​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​នោះ​។​ ​សម័យ​នោះ​ឯង​ ​ស្ករអំពៅ​កើតឡើង​ជាច្រើន​ក្នុង​ក្រុង​រាជគ្រឹះ​។​ ​ពួក​ភិក្ខុ​ក៏​រង្កៀស​ថា​ ​ស្ករអំពៅ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​ចំពោះតែ​ភិក្ខុ​មាន​ជម្ងឺ​ប៉ុណ្ណោះ​ ​មិនបាន​ទ្រង់​អនុញ្ញាត​ដល់​ភិក្ខុ​គ្មាន​ជម្ងឺ​ឡើយ​ ​ក៏​មិន​ហ៊ាន​ឆាន់​ស្ករអំពៅ​។​
ថយ | ទំព័រទី ៣០០ | បន្ទាប់