ក្រុង​ក្នុង​បា​ដ​លិ​គ្រាម​ ​ដើម្បីនឹង​ការពារ​នូវ​ពួក​រាជត្រកូល​ ​ដែល​នៅក្នុង​ដែន​វជ្ជី​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​មហាមាត្យ​នៅក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​បាន​ប្រឹក្សា​គ្នា​នឹង​ពួក​ទេវតា​ ​ក្នុង​ស្ថាន​តាវត្តិង្ស​(​១​)​ ​ថា​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​មហាមាត្យ​នៅក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​សាង​ក្រុង​ក្នុង​បា​ដ​លិ​គ្រាម​ ​ដើម្បីនឹង​ការពារ​នូវ​ពួក​រាជត្រកូល​ក្នុង​ដែន​វជ្ជី​ ​យ៉ាងនោះ​ដែរ​ ​ម្នាល​អានន្ទ​ ​តថាគត​ក្រោក​ឡើង​ក្នុង​បច្ចូសសម័យ​ ​នៃ​រាត្រី​ ​ក្នុង​សុញ្ញាគារ​ដ្ឋាន​ ​(​ផ្ទះ​ស្ងាត់​)​ ​នេះ​ ​ហើយ​មើល​ដោយ​ទិព្វចក្ខុ​ដ៏​ស្អាត​ ​កន្លង​លើស​ចក្ខុ​របស់​មនុស្ស​ ​បានឃើញ​ពួក​ទេវតា​ជាច្រើន​ ​កំពុង​គយគន់​មើលទៅ​កន្លែង​សង់ផ្ទះ​ ​ក្នុង​បា​ដ​លិ​គ្រាម​។​ ​ពួក​ទេវតា​មាន​សក្តិ​ធំ​ ​គយគន់​មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ស្តេច​ ​និង​រាជមហាមាត្យ​ ​ដែល​មាន​សក្តិ​ធំ​ ​ក៏​បង្អោន​ទៅ​ដើម្បីនឹង​កសាង​លំនៅ​ក្នុង​ប្រទេស​នោះ​ដែរ​ ​ទេវតា​មាន​សក្តិ​ជា​កណ្តាល​ ​គយគន់​មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ស្តេច​ ​និង​រាជមហាមាត្យ​ ​ដែល​មាន​សក្តិ​ជា​កណ្តាល​ ​ក៏​បង្អោន​ទៅ​ដើម្បីនឹង​កសាង​លំនៅ​ក្នុង​ប្រទេស​នោះ​ដែរ​ ​ទេវតា​មាន​សក្តិ​ទាប​ ​គយគន់​មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​
​(​១​)​ ​អដ្ឋកថា​ ​និង​ដីកា​ថា​ ​ពួក​មហាមាត្យ​ ​ដែល​សាង​ក្រុង​ក្នុង​បា​ដ​លិ​គ្រាម​ ​ក៏​ហាក់ដូចជា​បាន​ទៅ​ប្រឹក្សា​គ្នា​នឹង​ទេវតា​ក្នុង​ស្ថាន​តាវត្តិង្ស​។​
ថយ | ទំព័រទី ៣០៨ | បន្ទាប់