ពួក​ជន​ណា​ឆ្លងស្ទឹង​ ​គឺ​តណ្ហា​ដ៏​ជ្រៅ​ឆ្ងាយទូលាយ​បាន​ ​(​ពួក​ជន​នោះ​ឯង​)​ ​តែង​ធ្វើ​ស្ពាន​ ​គឺ​អរិយមគ្គ​មិន​ឲ្យ​ប៉ះពាល់​ទី​ជា​ទំនាប​ទាំងឡាយ​ ​ហើយ​ឆ្លង​បាន​ ​សេចក្តី​ពិត​ថា​ ​ជន​ធម្មតា​ ​(​ដែល​ប្រាថ្នា​នឹង​ឆ្លង​ទឹក​បន្តិចបន្តួច​)​ ​តែង​ចង​ក្បូន​ ​(​ទើប​ឆ្លង​ទៅ​បាន​)​ ​ឯ​ជន​ជា​អ្នកប្រាជ្ញ​ទាំងឡាយ​ ​គឺ​ព្រះពុទ្ធ​ ​និង​សាវក​របស់​ព្រះពុទ្ធ​ ​លោក​បាន​ឆ្លង​រួច​ស្រឡះ​ហើយ​។​
 ​[​១២៣​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ចូល​ទៅកាន់​កោដិ​គ្រាម​(​១​)​ ​។​ ​បានឮ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កោដិ​គ្រាម​នោះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កោដិ​គ្រាម​នោះ​មក​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក្តី​ ​អ្នក​ទាំងឡាយ​ក្តី​ ​អន្ទោល​ទៅ​ ​និង​ត្រាច់​រង្គាត់​ទៅកាន់​ផ្លូវ​ឆ្ងាយ​យ៉ាងនេះ​ ​ព្រោះ​មិនបាន​ត្រាស់​ដឹង​ ​និង​មិនបាន​ចាក់ធ្លុះ​ ​នូវ​អរិយសច្ច​ទាំង៤​ ​អរិយសច្ច​ទាំង៤ដូចម្តេច​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​និង​អ្នក​ទាំងឡាយ​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅកាន់​ផ្លូវ​ឆ្ងាយ​នេះ​ ​ដូច្នេះ​ ​ព្រោះ​មិនបាន​ត្រាស់​ដឹង​ ​និង​មិនបាន​ចាក់ធ្លុះ​ ​នូវ​ទុក្ខអរិយសច្ច​ ​នូវ​ទុក្ខសមុទយ​អរិយសច្ច​។​បេ​។​ ​នូវ​ទុក្ខនិរោធ​អរិយសច្ច​។​បេ​។​ ​តថាគត​
​(​១​)​ ​ក្នុង​តតិយ​សារត្ថទីបនី​ដីកា​ត​តិ​យស​មន្ត​ ​ពន្យល់​សេចក្តី​ថា​ ​កោដិ​គ្រាម​នោះ​ ​នៅត្រង់​កន្លែង​កំពូល​ប្រាសាទ​នៃ​ស្តេច​មហា​បនាទ​ ​ដែល​លិច​ចុះទៅ​ក្នុង​ផែនដី​ ​(​មើល​មង្គល​ត្ថ​ទីប​នី​ ​ក្នុង​តតិយ​គាថា​ ​សិប្ប​កថា​)​។​
ថយ | ទំព័រទី ៣១៣ | បន្ទាប់