ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​កោដិ​គ្រាម​ ​គួរ​តាម​ព្រះ​អធ្យាស្រ័យ​ ​ហើយ​យាង​ទៅកាន់​នា​ទិ​កា​ប្រទេស​។​ ​ព្រះអង្គ​ ​ទ្រង់​គង់នៅ​ក្នុង​រោង​ឥដ្ឋ​ ​ក្នុង​នា​ទិ​កា​ប្រទេស​នោះ​ឯង​។​ ​លុះ​ព្រលឹមឡើង​ ​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ ​ក៏​តាក់តែង​ខាទនីយ​ភោជនីយាហារ​ ​(​បង្អែម​ ​ចំអាប​)​ ​ក្នុង​អារាម​ ​(​ផ្ទះ​)​ ​របស់​ខ្លួន​ ​ហើយ​ចាត់​បម្រើ​ឲ្យ​ទៅ​ក្រាបបង្គំទូល​កាលគួរ​ ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ពេល​គួរ​ហើយ​ព្រះអង្គ​ ​ភត្ត​សម្រេច​ហើយ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ ​ហើយ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​អំពី​ព្រលឹម​ ​យាង​តម្រង់​ទៅកាន់​ទី​អង្គាស​ ​(​ចង្ហាន់​)​ ​របស់​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ ​លុះ​យាង​ទៅដល់​ហើយ​ ​ទើប​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​ ​ព្រមទាំង​ភិក្ខុសង្ឃ​។​ ​គ្រានោះ​ ​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ ​អង្គាស​ថ្វាយ​ខាទនីយ​ភោជនីយាហារ​ ​(​បង្អែម​ ​ចំអាប​)​ ​ដ៏​ឆ្ងាញ់​ពី​សារ​ ​ដោយដៃ​ខ្លួនឯង​ ​ចំពោះ​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឈប់​ទទួល​ ​សោយ​ស្រេចហើយ​ ​លែង​លូក​ព្រះ​ហស្ថ​ទៅ​ក្នុង​បាត្រ​ហើយ​ ​ទើប​ ​(​នាង​)​ ​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​កាលបើ​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ថ្វាយ​នូវ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់