កប្បិយ​ភូមិ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​សន្មត​វិហារ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​កប្បិយ​ភូមិ​។​ ​ការ​សន្មត​វិហារ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​កប្បិយ​ភូមិ​ ​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ស្ងៀម​ ​បើ​មិន​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​និយាយឡើង​។​ ​សង្ឃ​បាន​សន្មត​វិហារ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​កប្បិយ​ភូមិ​ហើយ​។​ ​ការ​សន្មត​នេះ​ ​សមគួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​ទើប​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ដាំ​បបរ​ ​ដាំបាយ​ ​ស្ល​សម្ល​ ​ចិញ្ច្រាំ​សាច់​ ​ពុះឧស​ ​ធ្វើ​សំឡេង​គឹកកង​ ​ក្នុង​កប្បិយ​ភូមិ​ ​ដែល​សង្ឃ​សន្មត​ឲ្យ​នោះ​ឯង​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តើន​ឡើង​ក្នុង​វេលា​បច្ចូសសម័យ​នៃ​រាត្រី​ ​បានឮ​សំឡេង​គឹកកង​ខ្លាំង​ ​ខ្ញៀវខ្ញារ​(​១​)​ ​លុះ​ឮ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​សួរ​ថា​ ​ម្នាល​អានន្ទ​ ​សំឡេង​គឹកកង​ខ្លាំង​ ​ខ្ញៀវខ្ញារ​នោះ​ ​តើ​ជា​សំឡេង​អ្វី​។​ ​ព្រះ​អានន្ទ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​មនុស្ស​ទាំងឡាយ​ដាំ​បបរ​ ​ដាំបាយ​ ​ស្ល​
​(​១​)​ ​សំឡេង​ដូច​ក្អែក​កញ្ជ្រៀវ​។​
ថយ | ទំព័រទី ៣៤១ | បន្ទាប់