បាន​ ​កាលបើ​បងប្អូន​ស្រី​មិនបាន​បញ្ជូន​បម្រើ​មក​ទេ​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​ទេ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​ញាតិ​របស់​ភិក្ខុ​មាន​ជម្ងឺ​។​ ​បើ​ញាតិ​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ថា​ ​ដ្បិត​ខ្ញុំ​មាន​ជម្ងឺ​ ​សូមឲ្យ​លោក​ដ៏​ចំរើន​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​លោក​ដ៏​ចំរើន​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ញាតិ​បញ្ជូន​បម្រើ​មក​ហើយ​ ​ភិក្ខុ​គប្បី​ទៅ​ដោយ​សត្តាហ​ករណីយ​បាន​ ​កាលបើ​ញាតិ​មិនបាន​បញ្ជូន​បម្រើ​មក​ទេ​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​ទេ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​អ្នកធ្វើការ​ឈ្នួល​របស់​ភិក្ខុ​មាន​ជម្ងឺ​។​ ​បើ​អ្នកធ្វើការ​ឈ្នួល​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិ​ក្ខុ​ទំាង​ឡាយ​ថា​ ​ដ្បិត​ខ្ញុំករុណា​មាន​ជម្ងឺ​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នកធ្វើការ​ឈ្នួល​បញ្ជូន​បម្រើ​មក​ហើយ​ ​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​កាលបើ​អ្នកធ្វើការ​ឈ្នួល​មិនបាន​បញ្ជូន​បម្រើ​មក​ទេ​ ​ភិក្ខុ​មិន​ត្រូវ​ទៅ​ទេ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​។​
 [​៩​]​ ​សម័យ​នោះ​ឯង​ ​មហាវិហារ​របស់​សង្ឃ​បាក់បែក​ទ្រុត​ទ្រោម​ទៅ​ ​មាន​ឧបាសក​ម្នាក់​បាន​ឲ្យ​គេ​កាប់​យក​គ្រឿង​ឈើ​នៅក្នុង​ព្រៃ​។​ ​ឧបាសក​នោះ​ក៏បាន​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​បើ
ថយ | ទំព័រទី ៣៥ | បន្ទាប់