ប្រាសចាក​មន្ទិល​ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​ដោយ​ស្រួល​បាន​ ​យ៉ាងណាមិញ​ ​មេ​ណ្ឌ​ក​គហបតិ​ ​កើត​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​លើ​អាសនៈ​នោះ​ឯង​ ​(​ហើយ​ពិចារណា​ឃើញ​)​ ​ដូច្នេះ​ថា​ ​របស់​ណាមួយ​ ​ដែល​មាន​សេចក្តី​កើតឡើង​ជា​ធម្មតា​ ​របស់​អស់នោះ​ ​ក៏​មាន​សេចក្តី​រលត់​ទៅជាធម្មតា​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​ ​វេលា​ដែល​មេ​ណ្ឌ​ក​គហបតិ​ ​បានឃើញ​ធម៌​ ​សម្រេចធម៌​ ​ដឹង​ធម៌​ជាក់ច្បាស់​ ​យាងចុះ​មុតមាំ​ក្នុង​ធម៌​ហើយ​ ​ឆ្លងផុត​ចាក​សេចក្តី​ស្ទាក់ស្ទើរ​ ​ប្រាសចាក​សេចក្តី​សង្ស័យ​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិន​ជឿ​អ្នកដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបន្ទូល​របស់​ព្រះអង្គ​ពីរោះ​ណាស់​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបន្ទូល​របស់​ព្រះអង្គ​ពីរោះ​ណាស់​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូចជា​បុគ្គល​ផ្ងារ​របស់​ ​ដែល​ផ្កាប់​ ​ឬ​បើក​បង្ហាញ​របស់​ដែល​កំបាំង​ ​ឬ​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេង​ ​ឬ​ទ្រោល​ប្រទីប​ប្រេង​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​ពួក​មនុស្ស​មាន​ភ្នែក​ ​(​ភ្លឺ​)​ ​នឹង​បានឃើញ​រូប​ទាំងឡាយ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រកាស​ហើយដោយ​បរិយាយ​ជាច្រើន​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ភិក្ខុសង្ឃ​ផង​ថា​ ​ជាទី​រលឹក​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​
ថយ | ទំព័រទី ៣៥២ | បន្ទាប់