ឯ​អនុបុព្វីកថា​នោះ​ ​គឺ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ប្រកាស​ទានកថា​ ​សីលកថា​ ​សគ្គកថា​ ​ទោស​របស់​កាម​ទាំងឡាយ​ ​ដ៏​ថោកទាប​ ​ដ៏​សៅហ្មង​ ​និង​អានិសង្ស​ ​ក្នុង​ការ​ចេញ​ចាក​កាម​។​ ​កាលណាបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ជ្រាប​ថា​ ​ជន​ទាំងអស់​នោះ​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នី​វរ​ណៈ​ ​មានចិត្ត​រីករាយ​ឡើង​ ​និង​មានចិត្ត​ជ្រះថ្លា​ហើយ​ ​ក៏​ទ្រង់​ប្រកាស​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ទុក្ខ​ ​ហេតុ​ឲ្យ​កើតទុក្ខ​ ​សេចក្តី​រំលត់ទុក្ខ​ ​និង​បដិបទា​ ​ជា​ផ្លូវ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​ក្នុង​កាលនោះ​។​ ​សំ​ពត់​សស្អា​ត​ ​ប្រាសចាក​មន្ទិល​ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​ដោយ​ស្រួល​បាន​ ​យ៉ាងណាមិញ​ ​ពួក​ជន​ទាំងនោះ​ ​កើត​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​លើ​អាសនៈ​នោះ​ឯង​ ​(​ហើយ​ពិចារណា​ឃើញ​)​ ​ដូច្នេះ​ថា​ ​របស់​ណាមួយ​ ​ដែល​មាន​កិរិយា​កើតឡើង​ជា​ធម្មតា​ ​របស់​អស់នោះ​ ​ក៏​មាន​សេចក្តី​រលត់​ទៅជាធម្មតា​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​ជន​ទាំងនោះ​ ​បានឃើញ​ធម៌​ ​បាន​លុះ​ធម៌​ ​បានដឹង​ធម៌​ច្បាស់​ ​ឈម​ចុះ​មុតមាំ​ក្នុង​ធម៌​ហើយ​ ​ឆ្លងផុត​ចាក​សេចក្តី​ស្ទាក់ស្ទើរ​ ​ប្រាសចាក​សេចក្តី​សង្ស័យ​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិន​ជឿ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​ព្រះ​សាស្តា​ ​ហើយ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបន្ទូល​របស់​ព្រះអង្គ​ពីរោះ​ណាស់​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់