ព្រាហ្មណ៍​ឈ្មោះ​ភារ​ទ្វា​ជៈ​ ​ព្រាហ្មណ៍​ឈ្មោះ​វា​សេ​ដ្ឋៈ​ ​ព្រាហ្មណ៍​ឈ្មោះ​កស្សបៈ​ ​ព្រា​ហ្ម​ណ៍​ឈ្មោះ​ភ​គុ​ ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នក​វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​ការ​បរិភោគ​ខុសកាល​ ​(​រាប់​ពី​ពេលថ្ងៃត្រង់​ទៅដល់​អរុណរះ​)​ ​ត្រេកអរ​នឹង​ទឹកបាន​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនេះ​ ​សូម្បី​ព្រះសមណគោតម​ ​ក៏​ជា​អ្នក​វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​វិកាលភោជន​ ​ព្រះសមណគោតម​ ​ក៏​គួរ​ត្រេកអរ​នឹង​ទឹកបាន​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនេះ​ដែរ​ហើយ​ ​ក៏​ឲ្យ​គេ​តាក់តែង​ទឹកបាន​ជាច្រើន​ ​ឲ្យ​រែក​ទៅ​ដោយ​ម្រែក​ទាំងឡាយ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ពោល​នូវ​ពាក្យ​រាក់ទាក់​ ​រីករាយ​ ​សំណេះសំណាល​គួរ​រលឹក​រួចហើយ​ ​ក៏បាន​ឈរ​នៅក្នុង​ទី​គួរ​មួយ​។​ ​លុះ​កេ​ណិ​យ​ជដិល​ ​ឈរ​នៅក្នុង​ទី​គួរ​មួយ​ហើយ​ ​បាន​ទូល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ទទួល​ទឹកបាន​របស់ខ្ញុំ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​មាន​ព្រះបន្ទូល​ថា​ ​នែ​កេ​ណិយៈ​ ​បើ​ដូច្នោះ​ ​អ្នកឯង​ចូរ​ប្រគេន​ដល់​ភិក្ខុ​ទាំងឡាយ​ចុះ​។​ ​ភិក្ខុ​ទាំងឡាយ​រង្កៀស​ ​មិន​ហ៊ាន​ទទួល​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ទទួល​ឆាន់​ចុះ​។​ ​គ្រានោះ​ ​កេ​ណិ​យ​ជដិល​ ​ក៏បាន​អង្គាស​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ទឹកបាន​ទាំងឡាយ​ដ៏​ច្រើន​ ​ដោយដៃ​ខ្លួនឯង​
ថយ | ទំព័រទី ៣៦២ | បន្ទាប់