មានចិត្ត​រីករាយ​ ​មានចិត្ត​ជ្រះថ្លា​ហើយ​ ​ព្រះអង្គ​ ​ក៏​ទ្រង់​ប្រកាស​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ ​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ទុក្ខ​ ​ហេតុ​ឲ្យ​កើតទុក្ខ​ ​ធម៌​ជា​គ្រឿង​រំលត់ទុក្ខ​ ​និង​សេចក្តី​ប្រតិបត្តិ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​ក្នុង​កាលនោះ​។​ ​ធម្មតា​ ​សំពត់​ស្អាត​ ​ប្រាសចាក​មន្ទិល​ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​ ​ដោយ​ស្រួល​បាន​ ​យ៉ាងណាមិញ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ដ៏​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​កើតឡើង​ដល់​រោ​ជ​មល្ល​ក្សត្រ​ ​លើ​អាសនៈ​នោះ​ឯង​ ​(​ហើយ​ពិចារណា​ឃើញ​)​ ​ថា​ ​របស់​ណាមួយ​ ​មាន​សេចក្តី​កើតឡើង​ជា​ធម្មតា​ ​របស់​ទាំងអស់​នោះ​ ​មាន​សេចក្តី​រលត់​ទៅ​ ​ជា​ធម្មតា​ ​ដូច្នោះឯង​។​ ​លំដាប់នោះ​ ​រោ​ជ​មល្ល​ក្សត្រ​ ​បានឃើញ​ធម៌​ ​បាន​លុះ​ធម៌​ ​បានដឹង​ធម៌​ច្បាស់​ ​ឈម​ចុះ​មុតមាំ​ ​ក្នុង​ធម៌​ហើយ​ ​ឆ្លងផុត​ចាក​សេចក្តី​ស្ទាក់ស្ទើរ​ ​ប្រាសចាក​សេចក្តី​សង្ស័យ​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិន​ជឿ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​ ​នៃ​ព្រះ​សាស្តា​ ​ហើយ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូមឱកាស​ ​លោកម្ចាស់​ទាំងឡាយ​ ​គួរ​ទទួល​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ភេសជ្ជ​បរិក្ខារ​ ​គឺ​ថ្នាំ​ ​ជា​បច្ច័យ​ ​ដល់​មនុស្ស​មាន​ជម្ងឺ​ ​របស់ខ្ញុំ​ព្រះអង្គ​តែ​ម្យ៉ាង​ ​កុំ​ទទួល​របស់​ពួក​បុគ្គល​ដទៃ​។​ ​ព្រះមានព្រះភាគ​ ​មាន​ព្រះបន្ទូល​ថា​ ​នែ​រោ​ជៈ​ ​ពួក​ជន​ណាមួយ​ ​ឃើញ​ធម៌​ ​ដោយ​ញាណ​ជា​សេក្ខៈ​ ​ដោយ​ទស្សនៈ​ ​ជា​សេក្ខៈ​ ​ដូចជា​ធម៌​ ​ដែល​អ្នក​បាន
ថយ | ទំព័រទី ៣៧០ | បន្ទាប់