ខាទ​នីយៈ​ធ្វើ​ដោយ​ម្សៅ១​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​បើ​ខ្ញុំ​នឹង​តាក់តែង​អន្លក់​ផង​ ​ខាទ​នីយៈ​ធ្វើ​ដោយ​ម្សៅ​ផង​ ​តើ​ព្រះមានព្រះភាគ​ ​នឹង​ទទួល​របស់ខ្ញុំ​ឬទេ​។​ ​ព្រះ​អានន្ទ​តប​ថា​ ​នែ​រោ​ជៈ​ ​បើ​ដូច្នោះ​ ​ចាំ​អាត្មា​នឹង​យក​សេចក្តី​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សិន​។​ ​ទើប​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​បន្ទូល​ថា​ ​នែ​អានន្ទ​ ​បើ​ដូច្នោះ​ ​ចូរ​ឲ្យ​រោ​ជ​មល្ល​ក្សត្រ​តាក់តែង​ចុះ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ប្រាប់​ថា​ ​នែ​រោ​ជៈ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​តាក់តែង​ចុះ​។​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ទើប​រោ​ជ​មល្ល​ក្សត្រ​ ​ឲ្យ​គេ​តាក់តែង​អន្លក់​ ​និង​ខាទ​នីយៈ​ធ្វើ​ដោ​យម្យៅ​ដ៏​ច្រើន​ ​ហើយ​បង្អោន​ថ្វាយ​ ​ដល់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទទួល​អន្លក់​ ​និង​ខាទ​នីយៈ​ ​ធ្វើ​ដោ​យម្យៅ​របស់ខ្ញុំ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​បន្ទូល​ថា​ ​នែ​រោ​ជៈ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ប្រគេន​ដល់​ភិក្ខុ​ទាំងឡាយ​ចុះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​រង្កៀស​ ​ក៏​មិន​ហ៊ាន​ទទួល​ ​(​វត្ថុ​ទាំងនោះ​)​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ទទួល​ឆាន់​ចុះ​។​ ​ទើប​រោ​ជ​មល្ល​ក្សត្រ​ ​អង្គាស​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​អន្លក់​ ​និង​ខាទ​នីយៈ​ ​ធ្វើ​ពី​ម្យៅ​ ​ដោយដៃ​ខ្លួនឯង​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះ​ហស្ថ​ ​ទៅ​ក្នុង​បាត្រ​ហើយ​
ថយ | ទំព័រទី ៣៧២ | បន្ទាប់