តថាគត​មិនបាន​ហាម​ទុក​ថា​ ​របស់​នេះ​មិន​គួរ​ទេ​ ​បើ​របស់​នោះ​អនុលោម​ចូល​របស់​មិន​គួរ​ ​ឃាត់​របស់​គួរ​ ​របស់​នោះ​ ​មិន​គួរ​ដល់​អ្នក​ទាំងឡាយ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ដែល​តថាគត​មិនបាន​ហាម​ទុក​ថា​ ​របស់​នេះ​មិន​គួរ​ ​បើ​របស់​នោះ​អនុលោម​ចូល​របស់​គួរ​ ​ឃាត់​របស់​មិន​គួរ​ ​របស់​នោះ​ ​គួរ​ដល់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ដែល​តថាគត​មិន​អនុញ្ញាត​ទុក​ថា​ ​របស់​នេះ​គួរ​ ​បើ​របស់​នោះ​អនុលោម​ចូល​របស់​មិន​គួរ​ ​ឃាត់​របស់​គួរ​ ​របស់​នោះ​ ​មិន​គួរ​ដល់​អ្នក​ទាំងឡាយ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ដែល​តថាគត​មិនបាន​អនុញ្ញាត​ទុក​ថា​ ​របស់​នេះ​គួរ​ ​បើ​របស់​នោះ​អនុលោម​ចូល​របស់​គួរ​ ​ឃាត់​របស់​មិន​គួរ​ ​របស់​នោះ​ ​គួរ​ដល់​អ្នក​ទាំងឡាយ​។​ ​
 [​១៤១​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​វត្ថុជា​យាមកាលិក​ ​(​ដែល​ច្រឡំ​)​ ​ដោយ​វត្ថុជា​យាវកាលិក​ ​គួរ​ ​ឬមិន​គួរ​ទេ​ ​វត្ថុជា​សត្តាហកាលិក​ ​(​ច្រឡំ​)​ ​ដោយ​វត្ថុជា​យាវកាលិក​ ​គួរ​ ​ឬមិន​គួរ​ទេ​ ​វត្ថុជា​យាវជីវិក​ ​(​ច្រឡំ​)​ ​ដោយ​វត្ថុជា​យាវកាលិក​ ​គួរ​ ​ឬមិន​គួរ​ទេ​ ​វត្ថុជា​សត្តាហកាលិក​ ​(​ច្រឡំ​)​ ​ដោយ​វត្ថុជា​យាមកាលិក​ ​គួរ​ ​ឬមិន​គួរ​ទេ​ ​វត្ថុជា​យាវជីវិក​ ​(​ច្រឡំ​)​ ​ដោយ​វត្ថុជា​យាមកាលិក​ ​គួរ​ ​ឬមិន​គួរ​ទេ​ ​វត្ថុជា​យាវជីវិក​ ​(​ច្រឡំ​)​ ​ដោយ​វត្ថុជា​សត្តាហកាលិក​ ​គួរ​ ​ឬមិន​គួរ​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុជា​យាមកាលិក​ ​(​ច្រឡំ​)​ ​ដោយ​វត្ថុជា​យាវកាលិក
ថយ | ទំព័រទី ៣៧៨ | បន្ទាប់