ឧទ្ទាន​នៃ​ភេ​សជ្ជ​ក្ខន្ធ​កៈ​នោះ​គឺ​


​[​១៤២​]​ ​រឿង​ភិក្ខុ​កើត​អាពាធ​ក្នុង​សរទកាល​ ​ព្រះសម្ពុទ្ធ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​ភេសជ្ជ​បាន​ក្នុង​កាល​ក្តី​ ​ខុសកាល​ក្តី១​ ​រឿង​ទ្រង់​អនុញ្ញាត​ខ្លាញ់​រាវ១​ ​រឿង​ទ្រង់​អនុញ្ញាត​មើម​ឈើ១​ ​រឿង​ភិក្ខុ​ត្រូវការ​ដោយ​ថ្នាំ​ ​ដែល​កិន​ជា​ម្សៅ១​ ​រឿង​ទ្រង់​អនុញ្ញាត​ថ្នាំទឹក​ចត់១​ ​រឿង​ទ្រង់​អនុញ្ញាត​ថ្នាំ​ស្លឹកឈើ១​ ​រឿង​ទ្រង់​អនុញ្ញាត​ថ្នាំ​ផ្លែឈើ១​ ​រឿង​ទ្រង់​អនុញ្ញាត​ថ្នាំ​ជ័រឈើ១​ ​រឿង​ទ្រង់​អ​នុញ្ញា​ត​អម្បិល១​ ​រឿង​ទ្រង់​អនុញ្ញាត​អាចម៍គោ​ ​និង​ថ្នាំ​លំអិត១​ ​រឿង​ទ្រង់​អនុញ្ញាត​គ្រឿង​រែង​ថ្នាំ​លំអិត១​ ​រឿង​ទ្រង់​អនុញ្ញាត​សាច់ឆៅ​ ​និង​ឈាម​ស្រស់១​ ​រឿង​ទ្រង់​អនុញ្ញាត​ថ្នាំ​បន្តក់​ភ្នែក​ ​និង​គ្រឿង​លំអិត​សម្រាប់​លាប១​ ​រឿង​ភិក្ខុ​ប្រើ​ក្លាក់​ថ្នាំ​ប្លែក​ៗ១​ ​រឿង​ក្លាក់​ថ្នាំ​គ្មាន​គម្រប១​ ​រឿង​ទ្រង់​អនុញ្ញាត​ចង្កឹះ​ក្លាក់​ថ្នាំ១​ ​រឿង​ទ្រង់​អនុញ្ញាត​ស្រោម​ចង្កឹះ១​ ​រឿង​ទ្រង់​អនុញ្ញាត​ថង់​ក្លាក់១​ ​រឿង​ទ្រង់​អនុញ្ញាត​ខ្សែ​យោគ​ ​និង​ខ្សែ​សម្រាប់​ចង១​ ​រឿង​ទ្រង់​អនុញ្ញាត​ប្រេង​សម្រាប់​លាប​ក្បាល១​ ​រឿង​ទ្រង់​អនុញ្ញាត​ការ​នត្ថុ១​ ​រឿង​ទ្រង់​អនុញ្ញាត​បំពង់​សម្រាប់​នត្ថុ១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជក់​ផ្សែង១​
ថយ | ទំព័រទី ៣៨០ | បន្ទាប់