សេចក្តី​អន្តរាយ​ ​ហើយ​ចៀសចេញ​ទៅចុះ​។​ ​ភិក្ខុ​ទាំងនោះ​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​ភិក្ខុ​ដែល​ចូលវស្សា​ហើយ​ ​បាន​ភោជន​សៅហ្មង​ ​ឬ​ឧត្តម​ល្មម​ឆ្អែត​ពេញលេញ​ហើយ​ ​តែ​មិនបាន​ភោជន​ទាំងឡាយ​ឲ្យ​ជាទី​សប្បាយ​សោះ​។​ ​ភិក្ខុ​ទាំងនោះ​ត្រូវ​តាំងចិត្ត​ថា​ ​អាវាស​នេះឯង​ ​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ចៀសចេញ​ទៅចុះ​។​ ​ភិក្ខុ​ទាំងនោះ​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​ភិក្ខុ​ដែល​ចូលវស្សា​ហើយ​ ​បាន​ភោជន​សៅហ្មង​ ​ឬ​ឧត្តម​ល្មម​ឆ្អែត​ពេញលេញ​ហើយ​ ​បាន​ភោជន​ទាំងឡាយ​ក៏​ជាទី​សប្បាយ​ ​តែ​មិនបាន​ភេសជ្ជៈ​ទាំងឡាយ​ជាទី​សប្បាយ​សោះ​។​ ​ភិក្ខុ​ទាំងនោះ​ត្រូវ​តាំងចិត្ត​ថា​ ​អាវាស​នេះឯង​ ​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ចៀសចេញ​ទៅចុះ​។​ ​ភិក្ខុ​ទាំងនោះ​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​ភិក្ខុ​ដែល​ចូលវស្សា​ហើយ​ ​បាន​ភោជន​សៅហ្មង​ ​ឬ​ឧត្តម​ល្មម​ឆ្អែត​ពេញលេញ​បាន​ភោជន​ទាំងឡាយ​ក៏​ជាទី​សប្បាយ​ ​បាន​ភេសជ្ជៈ​ទាំងឡាយ​ក៏​ជាទី​សប្បាយ​ ​តែ​មិនបាន​អ្នក​ឧបដ្ឋាក​ឲ្យ​សមគួរ​សោះ​។​ ​ភិក្ខុ​ទាំងនោះ​ត្រូវ​តាំងចិត្ត​ថា​ ​អាវាស​នេះឯង​ ​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ចៀសចេញ​ទៅចុះ​។​ ​ភិក្ខុ​ទាំងនោះ​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ស្រី​មក​ប្រលោម​ភិក្ខុ​
ថយ | ទំព័រទី ៤០ | បន្ទាប់