បើ​ភិក្ខុ​ចូលវស្សា​ហើយ​ ​បានឮ​ដំណឹង​ថា​ ​ពួក​ភិក្ខុ​ច្រើន​រូប​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​។​ ​ក្នុង​វេលា​នោះ​ ​បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ការ​បំបែក​សង្ឃ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​មានទោស​ធ្ងន់​ ​សូមកុំ​ឲ្យ​សង្ឃ​បែកគ្នា​ក្នុង​ទី​ចំពោះមុខ​អញ​ឡើយ​ ​ដូច្នេះហើយ​ ​ត្រូវ​ចៀសចេញ​ទៅ​បាន​។​ ​ភិក្ខុ​នោះ​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​ចូលវស្សា​ហើយ​ ​បានឮ​ដំណឹង​ថា​ ​ក្នុង​អាវាស​ឯណោះ​ ​មាន​ភិក្ខុ​ច្រើន​រូប​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​។​ ​ក្នុង​វេលា​នោះ​ ​បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ទាំងនោះ​ ​ជា​មិត្ត​របស់​អាត្មាអញ​ ​អាត្មាអញ​នឹង​និយាយ​នឹង​ភិក្ខុ​ទាំងនោះ​ថា​ ​នែ​អាវុសោ​ ​ការ​បំបែក​សង្ឃ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​មានទោស​ធ្ងន់​ ​អស់លោក​ដ៏​មាន​អាយុ​ ​កុំ​ចូលចិត្ត​នឹង​ការ​បំបែក​សង្ឃ​ឡើយ​ ​ភិក្ខុ​ទាំងនោះ​ ​មុខ​ជា​នឹង​ធ្វើតាម​ ​មុខ​ជា​នឹង​ប្រាថ្នា​ដើម្បី​ស្តាប់​ពាក្យ​អាត្មាអញ​ ​មុខ​ជា​នឹង​ផ្អៀង​ត្រចៀក​ស្តាប់​ ​ដូច្នេះហើយ​ ​ត្រូវ​ចៀសចេញ​ទៅ​បាន​។​ ​ភិក្ខុ​នោះ​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ភិក្ខុ​ចូលវស្សា​ហើយ​ ​បានឮ​ដំណឹង​ថា​ ​ក្នុង​អាវាស​ឯណោះ​ ​មាន​ភិក្ខុ​ច្រើន​រូប​ព្យាយាម​ដើម្បី​បំបែក​សង្ឃ​។​ ​ក្នុង​វេលា​នោះ​ ​បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ទាំងនោះ​
ថយ | ទំព័រទី ៤៣ | បន្ទាប់