ប្រាថ្នា​នឹង​ចូលវស្សា​ ​ក៏​ក្លែង​ដើរចេញ​ពី​អាវាស​ទៅ​ក្នុង​ថ្ងៃ​ចូលវស្សា​នោះ​មិនបានទេ​ ​ភិក្ខុ​ណា​ចេញ​ដើរទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៥​]​ ​សម័យ​នោះ​ឯង​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ទ្រង់​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​លើក​ខែ​(​១​)​ ​ក៏​បញ្ជូន​រាជបម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​លោកម្ចាស់​ទាំងឡាយ​គួរតែ​ចូលវស្សា​ក្នុង​ខែ​ខាងមុខ​ ​(​ខែ​អាសាធ​ក្រោយ​)​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ប្រព្រឹត្តទៅ​តាម​សេ្តច​ទាំងឡាយ​ចុះ​។​
 [​៦​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​គង់​ក្នុង​ក្រុង​រាជគ្រឹះ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​យាង​សំដៅ​ទៅ​ឯ​ក្រុង​សាវត្ថី​ ​ទ្រង់​យាង​ទៅកាន់​ចារិក​ដោយលំដាប់​ស្រុក​ ​ទើបបាន​ដល់ទៅ​ក្រុង​សាវត្ថី​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​នោះ​ឯង​។​ ​សម័យ​នោះ​ឯង​ ​ក្នុង​កោសល​ជនបទ​ ​មាន​ឧបាសក​ឈ្មោះ​ឧទេន​ ​បាន​ឲ្យ​គេ​ធ្វើ​វិហារ​ចំពោះ​សង្ឃ​។​ ​ឧបាសក​នោះ​ក៏បាន​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ទ្រង់​មាន​សេចក្តី​ប្រាថ្នា​នឹង​លើក​ខែ​ជា​ដម្បូ​ងនៃ​វស្សានរដូវ​ ​គឺ​ប្រាថ្នា​នឹង​ធ្វើ​ខែ​ស្រា​ពណ៌​ ​ឲ្យ​ទៅជា​ខែ​អាសាធ​វិញ​ ​(​ខែ​អាសាធ​ខាងដើម​ ​ហៅ​បឋមាសាធ​ ​ខែ​ដែល​លើក​ខាងក្រោយ​ ​ហៅ​ទុតិយាសាធ​)​។​
ថយ | ទំព័រទី ៥ | បន្ទាប់