ឃើញ​កំណប់ទ្រព្យ១​ ​ភិក្ខុ​ឃើញ​ភិក្ខុ​ច្រើន​រូប​ព្យាយាម​បំបែក​សង្ឃ១​ ​ភិក្ខុ៨ពួក​បានឮ​ដំណឹង​ថា​ ​ភិក្ខុ​និង​ភិក្ខុនី​ព្យាយាម​បំបែក​សង្ឃ១​ ​ភិក្ខុ​ចូលវស្សា​ក្នុង​លំនៅ​របស់​គង្វាលគោ១​ ​ភិក្ខុ​ចូលវស្សា​ក្នុង​ពួក​ឈ្មួញ​រទេះ១​ ​ភិក្ខុ​ចូលវស្សា​ក្នុង​ទូក១​ ​ភិក្ខុ​ចូលវស្សា​ក្នុង​រូងឈើ១​ ​ភិក្ខុ​ចូលវស្សា​លើ​ប្រគាបឈើ១​ ​ភិក្ខុ​ចូលវស្សា​ក្នុង​ទីវាល១​ ​ភិក្ខុ​ចាំវស្សា​ឥតមាន​ទីសេនាសនៈ១​ ​ភិក្ខុ​ចូលវស្សា​ក្នុង​ខ្ទម​ខ្មោច១​ ​ក្រោម​ឆត្ត១​ ​ក្នុង​ពាងទឹក១​ ​សង្ឃ​ធ្វើ​ប្តេជ្ញា​គ្នា​ថា​ ​កុំ​ឲ្យ​បំបួស​បុល​បុត្រ​ក្នុង​វស្សា១​ ​ភិក្ខុ​ទទួល​ប្តេជ្ញា​ថា​នៅចាំ​បុ​រិមិ​កា​វស្សា​ ​ឬ​បច្ឆិមិ​កា​វស្សា​ ​ហើយ​ធ្វើ​ឧបោសថ​ខាងក្រៅ​ ​បណ្ឌិត​គួរ​ប្រកបតាម​សមគួរ​ដល់​ន័យ១​ ​ភិក្ខុ​ឥតមាន​កិច្ច​អ្វី​ហើយ​ចៀសចេញ​ទៅ១​ ​ភិក្ខុ​មាន​កិច្ច​ ​ហើយ​ចៀសចេញ​ទៅ១​ ​ភិក្ខុ​នៅ​អស់​ពីរបី​ថ្ងៃ​ ​ក៏​ទៅ​ដោយ​សត្តាហ​ករណីយ​
ថយ | ទំព័រទី ៦៤ | បន្ទាប់