ប​វារ​ណ​ក្ខន្ធ​កៈ​


 ​[​២០​]​ ​សម័យ​នោះ​ឯង​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​ច្រើន​រូប​ ​ជា​មិត្រ​ ​ទើបនឹងបាន​ជួបប្រទះ​គ្នា​ថ្មី​ ​ជា​មិត្រ​ស្និទ្ធិ​ស្នាល​មាំមួន​ ​បាន​ចូលវស្សា​នៅក្នុង​អាវាស១​ ​ក្នុង​កោសល​ជនបទ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​យើង​នឹង​បាន​ព្រមព្រៀង​គ្នា​ ​ស្មោះសរ​ ​មិន​វិវាទគ្នា​ ​នៅចាំ​វស្សា​ឲ្យបាន​ស្រួល​ផង​ ​មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ផង​។​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនោះ​ថា​ ​បើ​យើង​មិន​និយាយ​គ្នា​ ​មិន​ចរ​ចារ​គ្នា​ទៅវិញទៅមក​ ​ភិក្ខុ​ណា​ត្រឡប់​មក​ពី​បិណ្ឌបាត​អំពី​ស្រុក​មុនគេ​ ​ភិក្ខុ​នោះ​ ​គប្បី​ក្រាល​អាសនៈ​ ​ដំ​កល់​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ដែល​លាង​រួចហើយ​ ​និង​គ្រឿង​សម្រាប់​ជូត​ជើង​ដែល​មិនទាន់​លាង​ ​គប្បី​លាង​ភាជន៍​សម្រាប់​ផ្ទេរ​បាយ​ ​ហើយ​យក​ទៅ​ដំ​កល់​ទុក​ ​គប្បី​ដំ​កល់​ទឹក​ឆាន់​ ​និង​ទឹក​ប្រើប្រាស់​ ​ភិក្ខុ​ណា​ត្រឡប់​មក​ពី​បិណ្ឌបាត​អំពី​ស្រុក​ក្រោយគេ​ ​បើ​មាន​បិណ្ឌបាត​សល់​អំពី​ភិក្ខុ​នោះ​ឆាន់​ ​បើ​ភិក្ខុ​នោះ​ប្រាថ្នា​ ​គប្បី​ឆាន់​ចុះ​
ថយ | ទំព័រទី ៦៦ | បន្ទាប់