ក៏​ឆាន់​ទៅ​ ​បើ​មិន​ប្រាថ្នា​ទេ​ ​ចាក់ចោល​ទៅលើ​ទី​គ្មាន​ស្មៅ​ស្រស់​ ​ឬ​ជះ​ចោល​ទៅ​ក្នុងទឹក​ដែល​គ្មាន​សត្វ​ក្តី​ ​ភិក្ខុ​នោះ​រើ​អាសនៈ​ចេញ​ ​ទុកដាក់​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ ​គ្រឿង​សម្រាប់​ជូត​ជើង​ ​លាង​ភាជន៍​សម្រាប់​ផ្ទេរ​បាយ​ ​ហើយ​រៀប​ទុកដាក់​ ​ទុកដាក់​ទឹក​ឆាន់​ ​និង​ទឹក​ប្រើប្រាស់​ ​បោសច្រាស​រោង​ភត្ត​ ​ភិក្ខុ​ណា​ឃើញ​ក្អម​សម្រាប់​ដាក់​ទឹក​ឆាន់​ក្តី​ ​ក្អម​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់​ក្តី​ ​ក្អម​ដាក់​ទឹក​សម្រាប់​វច្ចៈ​ក្តី​ ​ដែល​រលីង​ទទេ​ ​ភិក្ខុ​នោះ​ក៏​ដំ​កល់​ទុក​ ​បើ​ភិក្ខុ​នោះ​មិន​អាច​ ​ព្រោះ​វិការ​ដៃ​ ​ក៏​ហៅ​គ្នីគ្នា​ ​ដោយ​អាការ​បោយដៃ​ ​មក​ឲ្យ​ដំ​កល់​ទុក​ ​តែ​មិនបាន​បញ្ចេញវាចា​ព្រោះ​បច្ច័យ​នោះ​ឡើយ​។​
 [​២១​]​ ​ការដែល​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​នុ៎ះ​ ​ជា​ទំនៀម​របស់​ភិក្ខុ​ទាំងឡាយ​ ​ដែល​ចាំវស្សា​រួចហើយ​។​ ​វេលា​នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​លុះ​នៅចាំ​វស្សា​កន្លង៣ខែ​ទៅ​ហើយ​ ​ក៏​រៀបចំ​ទុកដាក់​សេនាសនៈ​ ​រួច​កាន់​យក​បាត្រ​ ​និង​ចីវរ​ ​ចេញ​ដើរសំដៅទៅ​ក្រុង​សាវត្ថី​ ​លុះ​ដើរទៅ​ដោយលំដាប់​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ការ​រីករាយ​ជាមួយនឹង​ពួក​ភិក្ខុ​ជា​អាគន្តុក​នុ៎ះឯង​ ​ជា​ទំនៀម​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ទាំងឡាយ​
ថយ | ទំព័រទី ៦៨ | បន្ទាប់