ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ ​ឲ្យ​បវារណា​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បវារណា​ ​សឹក​ត្រង់​ពាក់កណ្តាល​ផ្លូវ​ទៅ​ ​(​ក្តី​)​ ​ស្លាប់​ទៅ​(​ក្តី​)​។​បេ​។​ ​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​មាន​ភេទ​ពីរ​ ​(​ក្តី​)​ ​មិន​ហៅថា​ ​បាន​នាំ​បវារណា​មកដល់​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​បវារណា​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បវារណា​ ​ទៅដល់​សង្ឃ​ហើយ​ ​ទើបបាន​ចៀសចេញ​ទៅ​ ​បវារណា​ឈ្មោះថា​ ​បាន​នាំមក​ដល់ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​បវារណា​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បវារណា​ទៅដល់​សង្ឃ​ហើយ​ ​ទើបបាន​សឹក​ ​(​ក្តី​)​ ​ស្លាប់​(​ក្តី​)​។​បេ​។​ ​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​មាន​ភេទ​ពីរ​ ​(​ក្តី​)​ ​បវារណា​ឈ្មោះថា​ ​បាន​នាំមក​ដល់ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ ​ឲ្យ​បវារណា​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បវារណា​ទៅដល់​សង្ឃ​ហើយ​ ​ដេកលក់​មិនបាន​ប្រាប់​ ​បវារណា​ឈ្មោះថា​ ​បាន​នាំមក​ដល់ហើយ​ ​ភិក្ខុ​អ្នកនាំ​បវារណា​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​បវារណា​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បវារណា​ ​ទៅដល់​សង្ឃ​ហើយ​ ​ក៏​ចូល​សមាបត្តិ​ទៅ​ ​មិនបាន​ប្រាប់​ ​បវារណា​ឈ្មោះថា​ ​បាន​នាំមក​ដល់ហើយ​ ​ភិក្ខុ​អ្នកនាំ​បវារណា​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​បវារណា​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បវារណា​ទៅដល់​សង្ឃ​ហើយ​ ​ភ្លេច​មិនបាន​ប្រាប់​
ថយ | ទំព័រទី ៨១ | បន្ទាប់