រូប​។​បេ​។​ ​បាន​ឲ្យ​គេ​ធ្វើ​វិហារ​ចំពោះ​ភិក្ខុ១រូប​។​ ​ឲ្យ​គេ​ធ្វើ​អឌ្ឍយោគ​។​ ​ឲ្យ​គេ​ធ្វើ​ប្រាសាទ​វែង​។​ ​ឲ្យ​គេ​ធ្វើ​ប្រា​សា​ទ​ដម្បូ​លត្រងិល​។​ ​ឲ្យ​គេ​ធ្វើ​គុហា​។​ ​ឲ្យ​គេ​ធ្វើ​បរិវេណ​។​ ​ឲ្យ​គេ​ធ្វើ​បន្ទប់ទឹក​។​ ​ឲ្យ​គេ​ធ្វើ​រោង​សម្រាប់​ឆាន់​។​ ​ឲ្យ​គេ​ធ្វើ​រោង​ភ្លើង​។​ ​ឲ្យ​គេ​ធ្វើ​កប្បិយ​កុដិ​។​ ​ឲ្យ​គេ​ធ្វើ​វច្ចកុដិ​។​ ​ឲ្យ​គេ​ធ្វើ​ទី​ចង្រ្កម​។​ ​ឲ្យ​គេ​ធ្វើ​រោង​សម្រាប់​ចង្ក្រម​។​ ​ឲ្យ​គេ​ធ្វើ​អណ្តូង​ទឹក​។​ ​ឲ្យ​គេ​ធ្វើ​សាលា​សម្រាប់​ប្រើប្រាស់​នៅ​នា​អណ្តូង​ទឹក​។​ ​ឲ្យ​គេ​ធ្វើ​ផ្ទះ​ជាទី​រក្សា​កាយ​។​ ​ឲ្យ​គេ​ធ្វើ​សាលា​ក្បែរ​ផ្ទះ​ជាទី​រក្សា​កាយ​។​ ​ឲ្យ​គេ​ធ្វើ​ស្រះ​។​ ​ឲ្យ​គេ​ធ្វើ​មណ្ឌប​។​ ​ឲ្យ​គេ​ធ្វើ​អារាម​។​ ​ឲ្យ​គេ​ធ្វើ​ទី​ដី​អារាម​។​ ​បើ​ឧបាសក​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រាថ្នា​នឹង​ឲ្យ​ទាន​ផង​ ​នឹង​ស្តាប់ធម៌​ផង​ ​នឹង​ឃើញ​ភិក្ខុ​ទាំងឡាយ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​គេ​បញ្ជូន​បម្រើ​មក​ ​ភិក្ខុ​គប្បី​ទៅ​ដោយ​សត្តាហ​ករណីយ​
ថយ | ទំព័រទី ៩ | បន្ទាប់