តើ​យើង​ទាំងឡាយ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​សង្ឃ​ទាំងអស់​ក្នុង​អាវាស​មួយ​ ​ត្រូវ​សភាគាបត្តិ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បញ្ជូន​ភិក្ខុ១រូប​ ​ទៅកាន់​អាវាស​ជិតខាង​ ​ក្នុង​ថ្ងៃ​នោះ​ថា​ ​នែ​អាវុសោ​ ​ចូរ​លោក​ទៅ​សំដែង​អាបត្តិ​នោះ​ ​ហើយ​មកវិញ​ ​យើង​ទាំងឡាយ​នឹង​សំដែង​អាបត្តិ​នោះ​ ​ក្នុង​សំណាក់​លោក​។​ ​បើ​សង្ឃ​បានការ​សំដែង​អាបត្តិ​នុ៎ះ​ដូច្នេះហើយ​ ​ការបាន​នុ៎ះ​ជាការល្អ​ ​បើ​មិនបានទេ​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​ ​ឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​)​ ​សង្ឃ​ទាំងអស់​នេះ​ត្រូវ​សភាគាបត្តិ​ហើយ​ ​កាលបើ​សង្ឃ​ឃើញ​ភិក្ខុ​ដទៃ​បរិសុទ្ធ​ ​មិន​មាន​អាបត្តិ​ ​សង្ឃ​នឹង​សំដែង​អាបត្តិ​នោះ​ ​ក្នុង​សំណាក់​ភិក្ខុ​នោះ​កាលនោះ​ ​លុះ​ពោល​ដូច្នេះហើយ​ ​ត្រូវ​បវារណា​ចុះ​។​ ​មិន​ត្រូវ​សង្ឃ​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បវារណា​ព្រោះ​ហេតុ​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​សង្ឃ​ទាំងអស់​ក្នុង​អាវាស​មួយ​ ​មាន​សេចក្តី​សង្ស័យ​នឹង​សភាគាបត្តិ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​ទាំងអស់​
ថយ | ទំព័រទី ៩៤ | បន្ទាប់