ហើយ​ ​ក៏​នាំគ្នា​បវារណា​។​ ​កាលដែល​ភិក្ខុ​ទាំងនោះ​ ​កំពុង​បវារណា​ ​ស្រាប់តែ​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ច្រើនជាង​មកដល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បវារណា​ម្តង​ទៀត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​បវារណា​ហើយ​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​ណាមួយ​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ជាច្រើន​គឺ​ ​៥រូប​ ​ឬ​ជាង៥រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​មិនដឹង​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​មិនទាន់​មកដល់​។​ ​ភិក្ខុ​ទាំងនោះ​ ​សំគាល់​ថា​ជា​ធម៌​ ​ថា​ជា​វិន័យ​ ​ជាពួក​ទេ​ ​តែ​សំគាល់​ថា​ ​ព្រមព្រៀង​ ​ក៏​នាំគ្នា​បវារណា​ទៅ​។​ ​កាលដែល​ភិក្ខុ​ទាំងនោះ​ ​កំពុង​បវារណា​ ​ស្រាប់តែ​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ស្មើ​ៗ​គ្នា​មកដល់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​បវារណា​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​បវារណា​ល្អ​ហើយ​ ​ត្រូវតែ​ភិក្ខុ​ទាំងឡាយ​ ​ដែល​នៅសល់​អំពី​នោះ​ ​បវារណា​ ​ពួក​ភិក្ខុ​ ​ដែល​បាន​បវារណា​ហើយ​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​ណាមួយ​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ជាច្រើន​គឺ​ ​៥រូប​ ​ឬ​ជាង៥រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​មិនដឹង​ថា​មាន​ពួក​អាវាសិក​ភិ​ក្ខុដ​ឯទៀត​មិនទាន់​មកដល់​។​ ​ភិក្ខុ​ទាំងនោះ​ ​សំគាល់​ថា​ជា​ធម៌​ ​សំគាល់​ថា​ជា​វិន័យ​ ​ជាពួក​ទេ​ ​តែ​សំគាល់​ថា​ព្រមព្រៀង​ហើយ​ ​ក៏​បវារណា​ទៅ​។​ ​កាលដែល​ភិក្ខុ​ទាំងនោះ​ ​កំពុង​បវារណា​
ថយ | ទំព័រទី ៩៦ | បន្ទាប់