បញ្ញា​ក្នុង​ការ​ប្រាកដ​ ថា​គួរ​ភ័យ ចំពោះ​ខ្យល់​ដង្ហើមចេញ​របស់​បុគ្គល​អ្នក​ពិចារណា​ឃើញ នូវ​ការ​រលាស់​ចេញ​ ឈ្មោះថា​និ​ព្វិ​ទានុ​លោម​ញ្ញាណ ១ បញ្ញា​ក្នុង​ការ​ប្រាកដ ថា​គួរ​ភ័យ ចំពោះ​ខ្យល់​ដង្ហើមចូល​របស់​បុគ្គល​ អ្នក​ពិចារណា​ឃើញ​នូវ​ការ​រលាស់​ចេញ ឈ្មោះថា និ​ព្វិ​ទានុ​លោម​ញ្ញាណ ១ នេះ​និ​ព្វិ​ទានុ​លោម​ញ្ញាណ​ ៨ យ៉ាង។
 និ​ព្វិ​ទាប​ដិ​ប្ប​ស្ស​ទ្ធិ​ញ្ញាណ​ស្ងប់ (ការ​ដឹង​ក្នុង​ការ​នឿយណាយ​ និង​ការ​រម្ងាប់​) ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ បញ្ញា គឺ​ការពិចារណា និង​ការ​រំពឹង​នូវ​ខ្យល់​ដង្ហើមចេញ​របស់​បុគ្គល​អ្នក​ពិចារណា​ឃើញ​ ថា​មិន​ទៀង ឈ្មោះថា​និ​ព្វិ​ទាប​ដិ​ប្ប​ស្ស​ទ្ធិ​ញ្ញាណ ១ បញ្ញា​គឺ​ការពិចារណា និង​ការ​រំពឹង​នូវ​ខ្យល់​ដង្ហើមចូល​របស់​បុគ្គល​អ្នក​ពិចារណា​ឃើញ​ ថា​មិន​ទៀង ឈ្មោះថា និ​ព្វិ​ទាប​ដិ​ប្ប​ស្ស​ទ្ធិ​ញ្ញាណ ១។បេ។ នេះ​និ​ព្វិ​ទាប​ដិ​ប្ប​ស្ស​ទ្ធិ​ញ្ញាណ ៨ យ៉ាង។
 វិមុត្តិសុខ​ញ្ញាណ ២១ តើ​ដូចម្ដេច​ខ្លះ។ ញាណ​កើតឡើង ព្រោះ​ភាព​នៃ​សក្កា​យទិដ្ឋិ​ ដែល​លោក​លះបង់​ហើយ ផ្ដាច់ផ្ដិល​ហើយ ដោយ​សោតាបត្តិ​មគ្គ ឈ្មោះថា​វិមុត្តិសុខ​ញ្ញាណ​ ញាណ​កើតឡើង ព្រោះ​ភាព​នៃ​វិចិកិច្ឆា​ដែល​លោក​លះបង់​ហើយ ផ្ដាច់ផ្ដិល​ហើយ ដោយ​សោតាបត្តិ​មគ្គ​ ឈ្មោះថា​វិមុត្តិសុខ​ញ្ញាណ ញាណ​កើតឡើង
ថយ | ទំព័រទី ១៨៨ | បន្ទាប់