ព្រោះ​ភាព​នៃ​សីលព្វត​បរា​មា​សៈ​នៃ​ទិ​ដ្ឋានុ​ស័យ​ នៃ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដែល​លោក​លះបង់​ហើយ ផ្ដាច់ផ្ដិល​ហើយ ដោយ​សោតាបត្តិ​មគ្គ ឈ្មោះថា​វិមុត្តិសុខ​ញ្ញាណ​ ញាណ​កើតឡើង ព្រោះ​ភាព​នៃ​កាមរាគ​សញ្ញោជនៈ នៃ​បដិឃ​សញ្ញោជនៈ ជា​កិលេស​ដ៏​គ្រោតគ្រាត នៃ​កាមរាគានុស័យ​ នៃ​បដិ​ឃានុ​ស័យ ជា​កិលេស​ដ៏​គ្រោតគ្រាត ដែល​លោក​លះបង់​ហើយ ផ្ដាច់ផ្ដិល​ហើយ​ ដោយ​សកទាគាមិមគ្គ ឈ្មោះថា​វិមុត្តិសុខ​ញ្ញាណ ញាណ​កើតឡើង ព្រោះ​ភាព​នៃ​កាមរាគ​សញ្ញោជនៈ នៃ​បដិឃ​សញ្ញោជនៈ​ ជា​កិលេស​ដ៏​ល្អិត នៃ​កាមរាគានុស័យ នៃ​បដិ​ឃានុ​ស័យ ជា​កិលេស​ដ៏​ល្អិត ដែល​លោក​លះបង់​ហើយ​ ផ្ដាច់ផ្ដិល​ហើយ ដោយ​អនាគាមិមគ្គ ឈ្មោះថា​វិមុត្តិសុខ​ញ្ញាណ ញាណ​កើតឡើង​ព្រោះ​ភាព​នៃ​រូប​រាគៈ​ នៃ​អរូប​រាគៈ នៃ​មានះ នៃ​ឧទ្ធច្ចៈ នៃ​អវិជ្ជា នៃ​មា​នា​នុ​ស័យ​នៃ​ភវ​រាគានុស័យ នៃ​អវិ​ជ្ជានុ​ស័យ​ ដែល​លោក​លះបង់​ហើយ ផ្ដាច់ផ្ដិល​ហើយ ដោយ​អរហត្តមគ្គ ឈ្មោះថា​វិមុត្តិសុខ​ញ្ញាណ​ នេះ​វិមុត្តិសុខ​ញ្ញាណ ២១ កាល​បុគ្គល​ចម្រើន​នូវ​អា​នា​បាន​ស្ស​តិ​សមាធិ មាន​វត្ថុ ១៦ ញាណ​ ២២០ នេះ រមែង​កើតឡើង។

ចប់ អានាបា​នក​ថា។

ថយ | ទំព័រទី ១៨៩ | បន្ទាប់