វីរិយិ​ន្ទ្រិយ​បរិសុទ្ធ​ដោយ​អាការ​ ៣ នេះ គឺ​បុគ្គល​វៀរ​បុគ្គល​ដែល​ខ្ជិលច្រអូស ១ សេពគប់ គប់​រក​ ចូល​ទៅ​អង្គុយ​ជិត​បុគ្គល​ដែល​មាន សេចក្ដីព្យាយាម ១ ពិ​ចារ​ណា​សម្ម​ប្ប​ធាន ១ សតិ​ន្ទ្រិយ​បរិសុទ្ធ ដោយ​អាការ ៣ នេះ គឺ បុគ្គល​វៀរ​បុគ្គល​ដែល​ភ្លេចស្មារតី ១ សេពគប់​ គប់​រក ចូល​ទៅ​អង្គុយ​ជិត​បុគ្គល​ដែល​មានស្មារតី​តម្កល់​មាំ ១ ពិចារណា​សតិ​ប្ប​ដ្ឋាន ១ សមា​ធិន្ទ្រិយ​បរិសុទ្ធ ដោយ​អាការ ៣ នេះ គឺ​បុគ្គល​វៀរ​បុគ្គល​ដែល​មានចិត្ត​មិន​នឹងធឹង ១ សេពគប់ គប់​រក ចូល​ទៅ​អង្គុយ​ជិត​បុគ្គល​ដែល​មានចិត្ត​នឹងធឹង ១ ពិចារណា​ឈាន និង​វិមោក្ខ ១ បញ្ញិ​ន្ទ្រិយ​បរិសុទ្ធ​ដោយ​អាការ ៣ នេះ គឺ​បុគ្គល​វៀរ​បុគ្គល​ដែល​អាប់​ឥត​បញ្ញា ១ សេពគប់​ គប់​រក ចូល​ទៅ​អង្គុយ​ជិត​បុគ្គល​ដែល​មាន​បញ្ញា ១ ពិចារណា​នូវ​ញាណ​ចរិយា​ដ៏​ជ្រៅ ១ នេះឯង​ ឥន្ទ្រិយ​ទាំង ៥ បរិសុទ្ធ​ដោយ​អាការ ១៥ នេះ គឺ​បុគ្គល​វៀរ​បុគ្គល ៥ សេពគប់ គប់​រក​ ចូល​ទៅ​អង្គុយ​ជិត​បុគ្គល ៥ ពិចារណា​កង​ព្រះ​សូត្រ ៥ ដូច​ពោល​មកនេះ​ឯង។
ថយ | ទំព័រទី ១៩១ | បន្ទាប់