[១៣៣​] ឥន្ទ្រិយ​ទាំង ៥ បុគ្គល​ចម្រើន​ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​ចម្រើន​នៃ​ឥន្ទ្រិយ ទាំង ៥ ដោយ​អាការ​ប៉ុន្មាន​យ៉ាង។
 ឥន្ទ្រិយ​ទាំង ៥ បុគ្គល​ចម្រើន ដោយ​អាការ ១០ យ៉ាង​ ការ​ចម្រើន​នៃ​ឥន្ទ្រិយ​ទាំង ៥ ក៏ដោយ​អាការ ១០ យ៉ាង​ដែរ គឺ​បុគ្គល​កាល​លះ​នូវ​អស្ស​ទ្ធិ​យៈ (ការណ៍​មិន​គួរ​ជឿ​) ឈ្មោះថា​ចម្រើន​សទ្ធិន្ទ្រិយ ១ កាល​ចម្រើន​នូវ​សទ្ធិន្ទ្រិយ ឈ្មោះថា​លះ​អស្ស​ទិ្ធយៈ ១ កាល​លះ​នូវ​សេចក្ដី​ខ្ជិលច្រអូស ឈ្មោះថា​ចម្រើ​នវីរិយិន្ទ្រិយ ១ កាល​ចម្រើ​នវីរិយិន្ទ្រិយ​ ឈ្មោះថា​លះ​សេចក្ដី​ខ្ជិលច្រអូស ១ កាល​លះ​នូវ​សេចក្ដីប្រមាទ ឈ្មោះថា​ចម្រើន​សតិ​ន្ទ្រិយ​ ១ កាល​ចម្រើន​សតិ​ន្ទ្រិយ ឈ្មោះថា​លះ​សេចក្ដីប្រមាទ ១ កាល​លះ​នូវ​សេចក្ដី​រាយមាយ​ ឈ្មោះថា​ចម្រើន​សមា​ធិន្ទ្រិយ ១ កាល​ចម្រើន​សមា​ធិន្ទ្រិយ ឈ្មោះថា​លះ សេចក្ដី​រាយមាយ ១ កាល​លះ​អវិជ្ជា ឈ្មោះថា​ចម្រើ​នប​ញ្ញិន្ទ្រិយ ១ កាល​ចម្រើ​នប​ញ្ញិន្ទ្រិយ​ ឈ្មោះថា​លះ​អវិជ្ជា ១ នេះឯង ឥន្ទ្រិយ​ទាំង ៥ ដែល​បុគ្គល​ចម្រើន​ដោយ​អាការ ១០ យ៉ាង នេះឯង​ ការ​ចម្រើន​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយ​អាការ ១០ យ៉ាង។
ថយ | ទំព័រទី ១៩២ | បន្ទាប់