សញ្ញា​វិវដ្ដៈ​ ចេ​តោ​វិវដ្ដៈ ចិត្ត​វិវដ្ដៈ ញាណ​វិវដ្ដៈ និង​វិមោក្ខ​វិវដ្ដៈ មាន​ក្នុង​ទីណា សច្ច​វិវដ្ដៈ​ ក៏​មាន​ក្នុង​ទីនោះ សច្ច​វិវដ្ដៈ មាន​ក្នុង​ទីណា សញ្ញា​វិវដ្ដៈ ចេ​តោ​វិវដ្ដៈ ចិត្ត​វិវដ្ដៈ​ ញាណ​វិវដ្ដៈ ​;និង​វិមោក្ខ​វិវដ្ដៈ​ ក៏​មាន​ក្នុង​ទីនោះ​ដែរ នេះឯង ឈ្មោះថា​វិមោក្ខ​វិវដ្ដៈ។
 [២២៤​] វិមោក្ខ​ភាវនា តើ​ដូចម្ដេច។ ការ​សេព​ ការអប់រំ ការ​ធ្វើឲ្យ​ច្រើន នូវ​បឋមជ្ឈាន ការ​សេព ការអប់រំ ការ​ធ្វើឲ្យ​ច្រើន នូវ​ទុតិយជ្ឈាន​ ការ​សេព ការអប់រំ ការ​ធ្វើឲ្យ​ច្រើន នូវ​តតិយជ្ឈាន ការ​សេព ការអប់រំ ការ​ធ្វើឲ្យ​ច្រើន នូវ​ចតុត្ថជ្ឈាន​ ការ​សេព ការអប់រំ ការ​ធ្វើឲ្យ​ច្រើន នូវ​អាកាសានញ្ចាយតន​សមាបត្តិ ការ​សេព ការអប់រំ​ ការ​ធ្វើឲ្យ​ច្រើន នូវ​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ នូវ​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ នូវ​នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ ការ​សេព ការអប់រំ
ថយ | ទំព័រទី ៣៧៧ | បន្ទាប់