ការ​ធ្វើឲ្យ​ច្រើន​ នូវ​សោតាបត្តិ​មគ្គ ការ​សេព ការអប់រំ ការ​ធ្វើឲ្យ​ច្រើន នូវ​សកទាគាមិមគ្គ ការ​សេព​ ការអប់រំ ការ​ធ្វើឲ្យ​ច្រើន នូវ​អនាគាមិមគ្គ។បេ។ នូវ​អរហត្តមគ្គ នេះ​ឈ្មោះថា វិមោក្ខ​ភាវនា។
 វិមោក្ខ​ប្ប​ដិ​ប្ប​ស្ស​ទ្ធិ តើ​ដូចម្ដេច។ ការបាន​ចំពោះ​នូវ​បឋមជ្ឈាន​ ឬផល (របស់​បឋមជ្ឈាន​) ការបាន​ចំពោះ​នូវ​ទុតិយជ្ឈាន ឬផល (របស់​ទុតិយជ្ឈាន​) ការបាន​ចំពោះ​នូវ​តតិយជ្ឈាន​ ឬផល​របស់​តតិយជ្ឈាន។បេ។ របស់​ចតុត្ថជ្ឈាន របស់​អាកាសានញ្ចាយតន​សមាបត្តិ របស់​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​ របស់​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ របស់​នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ សោតាបត្តិផល របស់​សោតាបត្តិ​មគ្គ​ សកទាគាមិផល របស់​សកទាគាមិមគ្គ អនាគាមិផល របស់​អនាគាមិមគ្គ អរហត្តផល របស់​អរហត្តមគ្គ​ នេះ​ឈ្មោះថា វិមោក្ខ​ប្ប​ដិ​ប្ប​ស្ស​ទ្ធិ។
ចប់ ភាណវារៈ ទី ៣។
ចប់ វិមោក្ខ​កថា។
ថយ | ទំព័រទី ៣៧៨ | បន្ទាប់