អង្គ​មគ្គ​ទាំង ៨ នេះ ជា​បរិវារ របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​អង្គ​មគ្គ​ទាំង ៨ នេះ ចោមរោម​ហើយ អង្គ​មគ្គ​ទាំង ៨ នេះ ជាទី​សេព ជាទី​អប់រំ ជាទី​ធ្វើឲ្យ​ច្រើន ជា​គ្រឿងប្រដាប់ ជា​បរិក្ខារ ជា​បរិវារ របស់​មេត្តា​ចេ​តោ​វិមុត្តិ ជាទី​បំពេញ ជា​ធម៌​ប្រព្រឹត្តទៅ​ជាមួយ កើតជា​មួយ លាយ ផ្សំ ជាទី​ស្ទុះ​ទៅ ជាទី​ជ្រះថ្លា ជា​ធម៌​តាំងនៅ​មាំ ជា​ធម៌​រួច (ចាក​កិលេស) ជា​គ្រឿង​ឃើញច្បាស់​ថា នេះ​ជា​ធម្មជាត​ស្ងប់ ជា​ធម្មជាត​ធ្វើឲ្យ​ដូចជា​យាន ធ្វើឲ្យ​ដូចជា​ទីតាំង ជាទី​តម្កល់​នៅ​មាំ សន្សំ​ហើយ ប្រារព្ធ​ល្អ​ហើយ អប់រំ​ល្អ​ហើយ អធិដ្ឋាន​ល្អ​ហើយ អណ្តែត​ឡើង​ព្រម ផុត​ស្រឡះ ឲ្យ​កើត ឲ្យ​ភ្លឺច្បាស់ ឲ្យ​ក្តៅ​សព្វ។

ចប់ មេត្តា​កថា។

ថយ | ទំព័រទី ១១៨ | បន្ទាប់