មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរវិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណព្រាហ្មណ៍ច្រើននាក់ ដែលប្រកាន់លទ្ធិដទៃទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។
[៦០] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងណាយចាកកាមរាគសញ្ញោជនៈ ចាកបដិឃញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ ចាកបដិឃានុស័យដ៏គ្រោតគ្រាត រមែងណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមអនុស័យនោះផង ចាកខន្ធទាំងឡាយផង រមែងណាយ ចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់ វិរាគៈ ២ យ៉ាង វិរាគៈ គឺនិព្វាន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិព្វានជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គ ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ តែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺព្រះនិព្វាន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏