ចក្ខុជាធម៌ សេចក្តីនៃការឃើញជាអត្ថ ញាណជាធម៌ សេចក្តីនៃការដឹងជាអត្ថ បញ្ញាជាធម៌ សេចក្តីនៃការដឹងច្បាស់ជាអត្ថ វិជ្ជាជាធម៌ សេចក្តីនៃការចាក់ធ្លុះជាអត្ថ ពន្លឺជាធម៌ សេចក្តីនៃការភ្លឺស្វាងជាអត្ថ នេះឯង ធម៌ទាំង ៥ អត្ថទាំង ៥ ដែលមានទុក្ខជាទីតាំង មានសច្ចៈជាទីតាំង មានសច្ចៈជាអារម្មណ៍ មានសច្ចៈជាគោចរ សង្រ្គោះចូលក្នុងសច្ចៈ រាប់ចូលក្នុងសច្ចៈ រួបរួមចូលក្នុងសច្ចៈ ឋិតនៅក្នុងសច្ចៈ តាំងនៅស៊ប់ក្នុងសច្ចៈ។
[៨៦] សំនួរត្រង់ពាក្យថា ធម្មចក្រ តើធម្មចក្រ ដោយអត្ថដូចម្តេច។ ឈ្មោះថា ធម្មចក្រ ព្រោះព្រះមានព្រះភាគទ្រង់ញុំាងធម៌ និងចក្រ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងចក្រ និងធម៌ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យ ប្រព្រឹត្តទៅដោយធម៌ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឲ្យប្រព្រឹត្តទៅដោយធម្មចរិយា ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ឋិតនៅក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់តាំងនៅស៊ប់ក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យតាំងនៅស៊ប់ក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវការស្ទាត់ក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ញុំាងសត្វឲ្យដល់នូវការស្ទាត់ក្នុងធម៌ ទើបឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះទ្រង់ដល់នូវ បារមីក្នុងធម៌ ហើយឲ្យប្រព្រឹត្តទៅ