ធម៌ទាំងឡាយ រម្ងាប់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ឈ្មោះថាលោកុត្តរៈ ព្រោះរម្ងាប់បង់នូវលោក ធម៌ទាំងឡាយ មានការមិនត្រឡប់មកកាន់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ទៅផុតពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាវិស័យនៃលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនសាធារណ៍ដល់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ខ្ជាក់ចោលនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនត្រឡប់មកកាន់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ លះបង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនញុំាងលោកឲ្យកើត ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនស្រឡាបនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ នាំចេញនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកម្ចាត់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឱបក្រសោបនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ប្រព្រឹត្តកន្លង គ្របសង្កត់នូវលោក ហើយប្រតិស្ថាន ឈ្មោះថាលោកុត្តរៈ។
ចប់ លោកុត្តរកថា។