បញ្ញាពលៈ ដោយអត្ថថាមិនកម្រើក ព្រោះអវិជ្ជា ឈ្មោះថាហិរិពល ព្រោះខ្មាសចំពោះអកុសលធម៌ដ៏លាមក ឈ្មោះថាឱត្តប្បពលៈ ព្រោះខ្លាចចំពោះអកុសលធម៌ដ៏លាមក ឈ្មោះថាបដិសង្ខានពលៈ ព្រោះពិចារណានូវកិលេសដោយញាណ ឈ្មោះថាភាវនាពលៈ ព្រោះធម៌ទាំងឡាយដែលកើតក្នុងទីនោះមានរសតែមួយ ឈ្មោះថាអនវជ្ជពលៈ ព្រោះទោសបន្តិចបន្តួចមិនមានក្នុងធម៌នោះ ឈ្មោះថាសង្គាហពលៈ ព្រោះសង្គ្រោះចិត្តដោយធម៌នោះ ឈ្មោះថាខន្តិពលៈ ព្រោះនេក្ខម្មៈអត់ធន់បានចំពោះធម្មជាតនោះ ឈ្មោះថាបញ្ញត្តិពលៈ ព្រោះបញ្ញត្តចិត្តដោយធម៌នោះ ឈ្មោះថានិជ្ឈត្តិពលៈ ព្រោះសំឡឹងមើលចិត្តដោយធម៌នោះ ឈ្មោះថាឥស្សរិយពលៈ ព្រោះញុំាងចិត្តឲ្យប្រព្រឹត្តទៅ ក្នុងអំណាចដោយធម៌នោះ ឈ្មោះថាអធិដ្ឋានពលៈ ព្រោះអធិដ្ឋានចិត្តដោយធម៌នោះ ឈ្មោះថាសមថពលៈ ព្រោះ ចិត្តមានអារម្មណ៍តែមួយ ដោយធម៌នោះ ឈ្មោះថាវិបស្សនាពលៈ ព្រោះពិចារណា ឃើញនូវធម៌ ដែលកើតហើយក្នុងធម៌នោះ ឈ្មោះថាសេក្ខពលៈ ព្រោះកំពុងសិក្សា ក្នុងធម៌នោះ ឈ្មោះថាអសេក្ខពលៈ ព្រោះភាពនៃបុគ្គលបានសិក្សាហើយ ក្នុងធម៌នោះ ឈ្មោះថាខីណាសវពលៈ ព្រោះលោកអស់អាសវៈហើយ ដោយធម៌នោះ ឈ្មោះថាឥទ្ធិពលៈ ព្រោះធម្មជាតនោះសម្រេចដល់បុគ្គលនោះ ឈ្មោះថា តថាគតពលៈ ដោយអត្ថថា មានគុណរាប់មិនបាន។
ចប់ ពលកថា។