ខន្តិ​ក្នុង​ញាណ សូន្យ​ដោយ​អវិជ្ជា ខន្តិ​ក្នុង​បា​មុ​ជ្ជៈ សូន្យ​ដោយ​អរ​តិ ខន្តិ​ក្នុង​បឋមជ្ឈាន សូន្យ​ដោយ​នី​វរ​ណៈ។បេ។ ខន្តិ​ក្នុង​អរហត្តមគ្គ សូន្យ​ដោយ​កិលេស​ទាំងអស់ នេះ ខន្តិ​សូន្យ។
 [១២៧] អធិដ្ឋាន​សូន្យ តើ​ដូចម្តេច។ អធិដ្ឋាន​នូវ​នេក្ខម្មៈ សូន្យ​ដោយ​កាមច្ឆន្ទៈ អធិដ្ឋាន​នូវ​អព្យាបាទ សូន្យ​ដោយ​ព្យាបាទ អធិដ្ឋាន​នូវ​អាលោក​សញ្ញា សូន្យ​ដោយ​ថីនមិទ្ធៈ អធិដ្ឋាន​នូវ​ការ​មិន​រាយមាយ សូន្យ​ដោយ​ឧទ្ធច្ចៈ អធិដ្ឋាន​នូវ​ការកំណត់​នូវ​ធម៌ សូន្យ​ដោយ​វិចិកិច្ឆា អធិដ្ឋាន​នូវ​ញាណ សូន្យ​ដោយ​អវិជ្ជា អធិដ្ឋាន​នូវ​បា​មុ​ជ្ជៈ សូន្យ​ដោយ អរ​តិ អធិដ្ឋាន​នូវ​បឋមជ្ឈាន សូន្យ​ដោយ​ពួក​នី​វរ​ណៈ។បេ។ អធិដ្ឋាន​នូវ​អរហត្តមគ្គ សូន្យ​ដោយ​កិលេស​ទាំងអស់ នេះ អធិដ្ឋាន​សូន្យ។
 [១២៨] ការ​ឈាន​ចុះ​ស៊ប់​សូន្យ តើ​ដូចម្តេច។ ការ​ឈាន​ចុះ​ស៊ប់​ក្នុង​នេក្ខម្មៈ សូន្យ​ដោយ​កាមច្ឆន្ទៈ ការ​ឈាន​ចុះ​ស៊ប់​ក្នុង​អព្យាបាទ សូន្យ​ដោយ​ព្យាបាទ ការ​ឈាន​ចុះ ស៊ប់​ក្នុង​អាលោក​សញ្ញា សូន្យ​ដោយ​ថីនមិទ្ធៈ ការ​ឈាន​ចុះ​ស៊ប់​ក្នុង​សេចក្តី​មិន​រាយមាយ សូន្យ​ដោយ​ឧទ្ធច្ចៈ ការ​ឈាន​ចុះ​ស៊ប់​ក្នុង​សេចក្តី​កំណត់​នូវ​ធម៌ សូន្យ​ដោយ​វិចិកិច្ឆា
ថយ | ទំព័រទី ២១៧ | បន្ទាប់