រមែងអស់ទៅ ទាំងការប្រព្រឹត្តិនៃចក្ខុដទៃ ក៏មិនកើតឡើង ការប្រព្រឹត្តិនៃសោតៈ នេះឯង។បេ។ ការប្រព្រឹត្តិនៃឃានៈ ការប្រព្រឹត្តិនៃជិវ្ហា ការប្រព្រឹត្តិនៃកាយ ការប្រព្រឹត្តិនៃមនោ នេះឯង រមែងអស់ទៅ ទាំងការប្រព្រឹត្តិនៃមនោដទៃ ក៏មិនកើតឡើង នេះការបង្អស់នូវការប្រព្រឹត្តិ របស់បុគ្គលអ្នកដឹងច្បាស់ ឈ្មោះថាសូន្យដ៏ក្រៃលែង ជាងធម្មជាតសូន្យទាំងអស់។
ចប់ សុញ្ញកថា។
ចប់ យុគនទ្ធវគ្គ ទី ២។
ឧទ្ទាន នៃវគ្គនោះ គឺ
យុគនទ្ធកថា ១ សច្ចកថា ១ ពោជ្ឈង្គកថា ១ មេត្តាកថា ១ វិរាគកថា ១ ជាគំរប់ ៥ បដិសម្ភិទាកថា ១ ធម្មចក្កកថា ១ លោកុត្តរកថា ១ ពលកថា ១ សុញ្ញកថា ១ ត្រូវជា ១០។ វគ្គទីពីរនុ៎ះ ជាពួកដ៏ប្រសើរ ឥតមានពួកដទៃស្មើឡើយ ជាមគ្គដ៏ប្រសើរថ្លៃថ្លា ដែលព្រះសង្គីតិកាចារ្យរចនាទុកហើយ។