តែងបំពេញនូវគម្ភីរប្បញ្ញា បដិនិស្សគ្គានុបស្សនា ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវអស្សាមន្តប្បញ្ញា។ បញ្ញាទាំង ៧ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវភាពជាបណ្ឌិត បញ្ញាទាំង ៨ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបុថុប្បញ្ញា បញ្ញាទាំង ៩ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវហាសប្បញ្ញា។ ហាសប្បញ្ញា ជាតួបដិភាណប្បដិសម្ភិទា(១) (ព្រោះថា) ហាសប្បញ្ញានោះ តែងមានអត្ថប្បដិសម្ភិទា ព្រោះការកំណត់នូវអត្ថ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានធម្មប្បដិសម្ភិទា ព្រោះការកំណត់នូវធម៌ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមាននិរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវបដិភាណ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា នេះឯងហាសប្បញ្ញានោះ ដែលតែងមានបដិសម្ភិទាទាំង ៤ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។
(១) តាមមតិយើងថា ជាតួបដិសម្ភិទា។