[១៣១] ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​មិន​ទៀង​ក្នុង​រូប ដែល​បុគ្គល អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច។បេ។ ប្រាជ្ញា​ជា​គ្រឿង ពិចារណា​ឃើញ​នូវ​ការ​លះ​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង បំពេញ​នូវ​បញ្ញា​ដូចម្តេច។ ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​មិន​ទៀង​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ជវន​ប្ប​ញ្ញា។បេ។ ប្រាជ្ញា ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​លះ​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​អស្សា​មន្ត​ប្ប​ញ្ញា។ ប្រាជ្ញា​ទាំង ៧ នេះ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ភាពជា​បណ្ឌិត ប្រាជ្ញា​ទាំង ៨ នេះ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បុ​ថុ​ប្ប​ញ្ញា ប្រាជ្ញា​ទាំង ៩ នេះ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ហា​សប្ប​ញ្ញា។ ហា​សប្ប​ញ្ញា ជា​តួ​បដិភាណប្បដិសម្ភិទា (ព្រោះថា) ហា​សប្ប​ញ្ញា​នោះ តែង​មាន​អត្ថប្បដិសម្ភិទា ព្រោះ​ការកំណត់​នូវ​អត្ថ ជា​ធម្មជាត​ដែល​បុគ្គល​ត្រាស់​ដឹង​ហើយ ចាក់ធ្លុះ​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយសារ​ប្រាជ្ញា តែង​មាន​ធម្មប្បដិ​សម្ភិទា ព្រោះ​ការកំណត់​នូវ​ធម៌ ជា​ធម្មជាត​ដែល​បុគ្គល​ត្រាស់​ដឹង​ហើយ ចាក់ធ្លុះ​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយសារ​ប្រាជ្ញា តែង​មាន​និរុត្តិប្បដិ​សម្ភិទា ព្រោះ​ការកំណត់​នូវ​និរុត្តិ
ថយ | ទំព័រទី ២២២ | បន្ទាប់