[១៣១] ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការមិនទៀងក្នុងរូប ដែលបុគ្គល អប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។បេ។ ប្រាជ្ញាជាគ្រឿង ពិចារណាឃើញនូវការលះក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែង បំពេញនូវបញ្ញាដូចម្តេច។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការមិនទៀងក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា។បេ។ ប្រាជ្ញា ជាគ្រឿងពិចារណាឃើញនូវការលះក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវអស្សាមន្តប្បញ្ញា។ ប្រាជ្ញាទាំង ៧ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវភាពជាបណ្ឌិត ប្រាជ្ញាទាំង ៨ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបុថុប្បញ្ញា ប្រាជ្ញាទាំង ៩ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវហាសប្បញ្ញា។ ហាសប្បញ្ញា ជាតួបដិភាណប្បដិសម្ភិទា (ព្រោះថា) ហាសប្បញ្ញានោះ តែងមានអត្ថប្បដិសម្ភិទា ព្រោះការកំណត់នូវអត្ថ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានធម្មប្បដិសម្ភិទា ព្រោះការកំណត់នូវធម៌ ជាធម្មជាតដែលបុគ្គលត្រាស់ដឹងហើយ ចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមាននិរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិ