ជា​ធម្មជាត​ដែល​បុគ្គល​ត្រាស់​ដឹង​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយសារ​ប្រាជ្ញា តែង​មាន​បដិភាណប្បដិសម្ភិទា ព្រោះ​ការកំណត់​នូវ​បដិភាណ ជា​ធម្មជាត​ដែល​បុគ្គល​ត្រាស់​ដឹង​ហើយ ចាក់ធ្លុះ​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយសារ​ប្រាជ្ញា នេះឯង ហា​សប្ប​ញ្ញា​នោះ ដែល​តែង មាន​បដិសម្ភិទា​ទាំង ៤ ជា​ធម្មជាត​ដែល​បុគ្គល​ត្រាស់​ដឹង​ហើយ ចាក់ធ្លុះ​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយសារ​ប្រាជ្ញា។ ប្រាជ្ញា ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​មិន​ទៀង ក្នុង​វេទនា ក្នុង​សញ្ញា ក្នុង​សង្ខារ ក្នុង​វិញ្ញាណ ក្នុង​ចក្ខុ។បេ។ ក្នុង​ជរាមរណៈ ជា​ធម្មជាត​ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច។បេ។ ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​លះ​ក្នុង​ជរាមរណៈ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច។ ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​មិន​ទៀង ក្នុង​ជរាមរណៈ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ជវន​ប្ប​ញ្ញា។បេ។ ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​លះ​ក្នុង​ជរាមរណៈ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​អស្សា​មន្ត​ប្ប​ញ្ញា។ ប្រាជ្ញា​ទាំង ៧ នេះ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ភាពជា​បណ្ឌិត ប្រាជ្ញា​ទាំង ៨ នេះ ដែល​បុគ្គល​បាន​អប់រំ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បុ​ថុ​ប្ប​ញ្ញា
ថយ | ទំព័រទី ២២៣ | បន្ទាប់